រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេងដែលមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាដែលមហាជនពិតជាបានស្គាល់រួចមកហើយគឺកញ្ញា ញឹមសួន សោភាទេពី ដែលមួយរយៈនេះហាក់ប្រែប្លែកស្រស់ស្អាតមែនទែន។
ជាក់ស្តែងគ្រប់គ្នាធ្លាប់តែឃើញតារាចម្រៀង សោភា ទេពី មានការតុបតែងខ្លួនបែបសិចស៊ីកាចៗ និងនិយមច្រៀងបទចម្រៀងបែបសប្បាយៗខណៈក៏ទើបមានសារព័ត៌មានចុះផ្សាយថាឆ្នាំ២០២០នេះនាងទើបមានវ័យ១៧ឆ្នាំប៉ុណ្ណោះ។
ដោយដែលស្រាប់តែពេលថ្មីនេះគេឃើញមានឃ្លីបវីដេអូមួយដែលបានបែកធ្លាយ ដែលតារាចម្រៀងវ័យក្មេងរូបនេះ
កំពុងអង្គុយច្រៀងកាលពី៣ឆ្នាំមុនដែលកាលណោះនាងទើបតែមានអាយុ ១៤ ឆ្នាំតែប៉ុណ្ណោះ
ដែលមើលពិតជាស្រស់ស្អាត ឯសំឡេងពិតជាពីរោះខ្លាំងស្រែកបានមួយទំហឹងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម