តារាភេទទី ៣ Ma Ornapa ប្រឹងធ្វើបុណ្យក្រោយលាឈប់ពីអាជីពពិធីករ តែត្រូវមហាជននិយាយបែបនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីករភេទទី ៣ ថៃ Ma Ornapa ដែលធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់តាមរយៈកម្មវិធីជជែកកម្សាន្ត «3 Zaap» បានបង្ហាញសកម្មភាពធ្វើបុណ្យសន្សំកុសលជាមួយព្រះសង្ឃបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមផ្លូវការរបស់ខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពុងធ្វើឱ្យមហាជនចាប់អារម្មណ៍ជាថ្មី បន្ទាប់ពីអតីតពិធីកររូបនេះ បានទទួលរងការរិះគន់យ៉ាងចាស់ដៃកក្រើកពេញប្រទេសថៃ ពាក់ព័ន្ធនឹងការប្រើពាក្យសម្ដីមិនសមរម្យទៅលើក្រុមសិស្សនិស្សិត ។ការបង្ហាញមុខបង្ហោះសកម្មភាពថ្មីៗនៅលើគណនី IG

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថែមទាំងមានសកម្មភាពធ្វើបុណ្យសាងកុសលរបស់អតីតពិធីករក្នុងកម្មវិធីដ៏ល្បីខាងលើ Ma Ornapa ត្រូវមហាជនជាច្រើនចូលទៅបញ្ចេញយោបល់ក្រោមការផុសរបស់នាងក្នុងអត្ថន័យស្រដៀងៗគ្នា គឺពួកគេមិនស្វាគមន៍ឱ្យតារាភេទទី ៣ រូបនេះ វិលត្រឡប់មកធ្វើជាពិធីករដូចដើមវិញឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជននាំគ្នាមិនពេញចិត្តចំពោះវត្តមានរបស់ Ma Ornapa ព្រោះថា កាលពីកំឡុងចុងខែ សីហា ឆ្នាំ ២០២០ កន្លងទៅ តារាភេទទី ៣ ថៃរូបនេះ បានសរសេរសាររិះគន់ក្រុមសិស្សនិស្សិតលើបណ្តាញសង្គមជាមួយពាក្យសម្តីមិនសមរម្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង តិះដៀលយ៉ាងខ្លាំង រហូតទទួលរងព្រនង់រិះគន់កក្រើកពេញប្រទេស ។ដោយឡែក ក្រោយផ្ទុះព័ត៌មាននេះ អ្នកផលិតកម្មវិធី 3 Zaap Tahiland

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានចេញលិខិតមួយបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងទៅថា តារាភេទទី ៣ Ma Ornapa បានសម្រេចចិត្តលាឈប់ធ្វើជាពិធីករក្នុងកម្មវិធីនេះហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment