ភ្នំពេញ៖ និយាយដល់តារាចម្រៀងវ័យក្មេងដែលទទួលបានការចាប់អារម្មណ៏ខ្លាំងគឺ តារាចម្រៀងស្រីវ័យក្មេងកញ្ញា សោភា ទេពី ដោយនាពេលកន្លងកញ្ញាហាក់ទទួលបាន
ប្រជាប្រិយភាពខ្ពស់លើបទចម្រៀងរបស់ខ្លួន ដូចជាអ្នកណាកែចិត្តបង និងផ្សេងៗទៀត។ ជាក់ស្តែងងាកមកជីវិតឯក
ជនវិញក្រោយពីមានឈ្មោះបោះសំឡេង សោភា ទេពី បានឡើងស៊េរីមកជិះរថយន្តទំនើបម៉ាក Lexus NX ២០០t
តែនាងអះអាងថាជាកាដូរបស់ឪពុកម្តា យជូននាងប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះ តារាចម្រៀងវ័យ ១៧ ឆ្នាំរូបនេះ បាន ដូរមក
ជិះរថយន្ត Lexus RX ៣៥០ ដែលនាងបញ្ជាក់ ថា ញើ សឈាម របស់នាងផ្ទាល់ដែលខំប្រឹងតស៊ូក្នុងសិល្បៈ
កន្លងមក។ ជាមួយនឹងរថយន្តទំនើបពណ៌សដ៏ស្រស់ស្អាតនេះ សោភា ទេពី បានលើកឡើងថា «ស្រឡាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើស ឈាមរបស់ម៉ា់ក់ ម៉ាក់ ហត់ណាស់ ទម្រាំបានកូនមកនៅជាមួយ» ។បើតាមដឹងរថយន្តទំនើបរបស់ សោភា ទេពី មានតម្លៃដល់ទៅជាង ១០ ម៉ឺនដុល្លារឯណោះ ព្រោះជាប្រភេទស៊េរីឆ្នាំ ២០១៧៕
សូមទស្សនារូបភាពខាងក្រោម