ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដែលគាត់បានស្លា ប់ បាត់បង់ជីវិតទាំងនៅវ័យក្មេង ចាកចោលប្រពន្ធ និងកូន គួរឲ្យសង្វេគចិត្តខ្លាំងណាស់។ ក្នុងនោះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុក
មោះ Ah Kouch Love Somnang ដែលត្រូវជាប្រពន្ធរបស់បុរសដែលបានស្លា ប់ រូបនេះ បានសរសេររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖
វិលវិញមកប្ដីសម្លាញ់ អូននិងកូនចាំបង កូនយើងនៅតូចណាស់ វាលឿនពេកហើយអូនទទួលយកមិនបានទេ
វិលមកបំពេញសន្យាបងមក អូនពិបាករស់ណាស់ពេលគ្មានបង វិលវិញមក បងតែងតែនិយាយថាមិនទៅណាចោលអូន
និងកូន។ បែកសម្លេងតែមួយថ្ងៃមិនបានផង នឹកប្ដីស្ទើឆ្កួតឥឡូវពេលនេះអោយអូនបែកបងរហូត តើអូនធ្វើចិត្ដម្ដេចបានទៅ វិលវិញមកបងអូននិងកូនចាំ»។
នារីជាប្រពន្ធបានបន្តទៀតថា៖«អូនធ្វើចិត្តមិនបានទេ បងទៅអោយបានសុខណាប្ដីសម្លាញ់ កុំបារម្មណ៍ពីអូននិងកូនអីណា។ បើមានជាតិក្រោយកុំអោយអាយុខ្លីដូចជាតិនេះទៀត បើជាតិក្រោយមានពិតអូនសូមជួបបងគ្រប់ៗជាតិ»។
បន្ថែមទៀតនោះ ប្រភពដដែលរូបនេះក៏បានបញ្ជាក់អំពីមូលហេតុនៃការស្លា ប់របស់បុរសខាងលេីប្រាប់ទៅកាន់មហាជនអ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកតាមរយៈការខមិនផងដែរ គឺដោយសារតែគេលួចកាប់។ សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃ ស ព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្រុស បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមទស្សនារូបភាពខាងក្រោម