ស្តាប់ហើយក្តុកក្តួលណាស់! កូនប្រាប់ថា វិលមុខ រកក្អួត ហើយចេះតែទន់ទៅៗ ដល់ពេទ្យទើបដឹងកូនដាច់សរសៃឈាមខួរក្បាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅលើលោកនេះតើឪពុកម្ដាយឯណាមិនស្រឡាញ់កូន ហើយកាន់តែគ្មានឪពុកម្ដាយណាចង់បាត់បង់កូនជាទីស្រឡាញ់របស់ខ្លួនឡើយ មិនថាការបាត់បង់ ការឃ្លាតចាកឆ្ងាយនោះដោយសារអ្វីក៏ដោយ ។ យ៉ាងណាអាយុសង្ខាមនុស្សមិនទៀងឡើយ ហើយក៏គ្មានអ្នកណាម្នាក់អាចដឹងមុនថា តើថ្ងៃណា ពេលណានឹងត្រូវបាត់នរណាម្នាក់នោះឡើយ ដូចជាឪពុកម្ដាយរបស់ប្អូនប្រុស កុសល្យ បុត្រ កំពុងសោកសង្រេងជាពន់ពេកត្រូវបាត់បង់កូនប្រុសបណ្ដូលចិត្តត្រឹមមួយពព្រិចភ្នែកសោះ ទាំងមិនបានដឹងថាកូនមានជំងឺអ្វី នៅសុខៗស្រាប់តែកូនត្អូញឈឺក្បាល វិលមុខ រកក្អួត បញ្ជូនទៅមន្ទីរពេទ្យទើបដឹងថា កូនដាច់សរសែឈាមខួរក្បាលសង្គ្រេាះលែងបាន ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារមួយដ៏ក្ដុកក្ដួលរបស់លោក ឪពុក របស់ក្មេងប្រុសរងគ្រេាះ បានបង្ហោះទាំងទឹកភ្នែកធ្វើឱ្យមហាជនមានការខ្លោចចិត្តគ្រប់គ្នា លោកបានរៀបរាប់ថា «កូនប្រុសមាសឪពុក ដែលជាទីស្រលាញ់របស់ម្ដាយ កូនលាទៅអស់បីថ្ងៃហើយ តើកូនទៅដល់ណា ។ ម្ដាយនឹក ឪពុកស្ដាយ គឺស្ដាយនូវអំពើល្អដែលកូនមាន បានអង្រួនបេះដូង បង្កើតជាអារម្មណ៍ ឱ្យស្រក់ទឹកភ្នែកមក ហូរនឹករកកូនប្រុស ។ ចំពោះសេចក្ដីល្អរបស់កូន ដែលបានបន្សល់ទុកឱ្យ ឪពុក និង ម្ដាយ ជីដូន អុំ ពូ មីង និង បងប្អូន គឺបានល្អគ្រប់គ្រាន់ ជាពិសេស លោកឪពុកនឹងអ្នកម្ដាយ ។ ហើយក៏ក្នុងឱកាសនេះ ឪពុកក៏ចង់បង្ហាញ នូវសេចក្តីល្អពិតៗ ដែលមាន ត្រង់ពេលនេះ តែម្ដង កូនខ្ញុំមានឈ្មោះ​ កោសល្យ បុត្រ កើតថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០០៤ ( បុត្រ ) គឺជាក្មេងប្រុសម្នាក់ ដែលរួសរាយ និង ស្លូតបូត គួរឱ្យស្រឡាញ់ ( បុត្រ ) ជាមនុស្សចូលចិត្តរៀនសូត្រ ថែមទាំងចង់ឱ្យពូកែទៀត ។ ហើយតែងតែមានក្ដី ស្រលាញ់ចំពោះ ប្អូនៗ និង មិត្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្តទៀតថា ហើយពេលនេះដែរ ខ្ញុំក៏សូមបង្ហាញ ប្រាប់ពីមូលហេតុ នៃការដែលបានបាត់បង់អាយុជីវិត កូនប្រុសខ្ញុំចុះ ! ហេតុដំបូងគឺគាត់ក្រោកពីគេងពេលព្រឹក បានងូតទឹក រួចហើយ គាត់បានមកប្រាប់ ខ្ញុំថា ប៉ាកូន វិលមុខចង់ ក្អួត ហើយខ្ញុំក៏ យកធុងសំរាមមក ដាក់ឱ្យគាត់ ហើយ ក៏គាត់ក្អួតមកមាន តែទឹក បន្តិចបន្តួច ហើយគាត់ថា ប៉ាកូនឈឺក្បាល ហើយ ខ្ញុំថាកូនឯងកើតខ្យល់ហើយ មើលទៅ បន្ទាប់មក ខ្ញុំក៏ បានឈ្លីក្បាល កូនតិចៗ ហើយ ក៏គាត់ ក្អួត ទៀត បន្ទាប់មក គាត់និយាយ ប្រាប់ ខ្ញុំថា ប៉ា មិត្តភក្ដិខ្ញុំ ឈ្មោះ វិត ឧស្សា ខ្យល់ មិនដឹង វាលំបាក ម្ដេចទេ ចុះប៉ាឯង ធ្លាប់ខ្យល់អត់ ខ្ញុំក៏បាន ប្រាប់កូនវិញដែរ ថាធ្លាប់ គឺពេល ប៉ាស្រវឹង តើដឹងថាគាត់និយាយថា ម៉េចអត់ ប៉ាកុំញ៉ាំវាទៀត ទឹកភ្នែកខ្ញុំហូរ គឺហូរដោយសារ សំឡេងកូនប្រុស មួយសន្ទុះក្រោយ ជីដូនគាត់ក៏បាន ចូលមកឃើញ ហើយកូនខ្ញុំបានលើក ដៃ មក សំពះ គាត់ ហើយក៏គាត់ និយាយទៀតថា ប៉ាខ្ញុំឈឺក្បាលខ្លាំងណាស់ ។ ហើយគាត់ ក៏និយាយបន្តទៀត ប៉ាឱបខ្ញុំមក ហើយខ្ញុំគេងឱបកូន ទាំងទឹកភ្នែក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជីដូនគាត់ ក៏បានយកទឹក ឃ្មុំ មកឱ្យគាត់ញាំទៅ តែមិនដឹងជាយ៉ាងម៉េច គាត់ចេះតែទន់ទៅៗ ហើយក៏សម្រេចចិត្ត បញ្ចូនគាត់ទៅ មន្ទីរពេទ្យ កាល់មែត្រតែម្ដងទៅ ។ បន្ទាប់មកចៃដន្យអី ពេទ្យពោរពេញទៅដោយសុទ្ធតែអ្នកជំងឺ ក្រោយមកបានយក គាត់មក ស្គេន ក្បាល ហើយក៏ចេញលទ្ធផល គឺ មានឈាមពេញខួរក្បាល ធ្វើឱ្យម្ដាយរបស់គាត់ និង រូបខ្ញុំតក់ស្លុតជាខ្លាំង ។ ហើយក៏យកគាត់ ស្គេនជាលើកទីពីរ រីឯលទ្ធផល គឺដាច់សរសៃឈាមខួរក្បាល ចំកន្លែងសំខាន់នៃសរសៃខួរក្បាល ។ ហើយក្រោយមកក៏បញ្ចូលគាត់ចូលផ្នែកសង្គ្រេាះ បន្ទាន់ផ្នែក សរសៃប្រសាទ តែអនិច្ចាសភាពជំងឺគាត់ មានភាពមិនល្អ ក៏លោកគ្រូពេទ្យ សូមធ្វើការពិភាក្សាជាមួយខ្ញុំនឹងម្ដាយរបស់គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានបន្ថែមទៀតថា ដោយសម្រេចចិត្ត ចោះបង្ហូរឈាម ដែលកក នោះចេញ ដោយ ដឹងថា មានតែ ក្ដីសង្ឃឹម តែ ២៥% ក៏ដោយ គឺពេលនោះ ដូចមាន អារម្មណ៍ បាត់អីយ៉ាង ។ សេចក្ដីទុក្ខសោក បានកើតឡើង ពោរពេញខ្លួន ដោយមិនដឹង ធ្វើយ៉ាងមិច អោយត្រូវ លុះដល់ពេល ធ្វើការវះកាត់ ហើយបានរយៈពេល ប្រាំបីម៉ោងក្រោយ សភាពរបស់គាត់ ចេះតែខ្សោយៗទៅ ធ្វើអោយ គាត់មិនដឹងខ្លួន ទាស់តែសោះ លោកគ្រូពេទ្យ ហៅជួបទៀត ក៏បាន និយាយរៀបរាប់ថា គាត់ ព្យាយាម ជួយអស់ពី សមត្ថភាព ហើយ គឺបានត្រឹមប៉ុននឹង គឺដង្ហើម របស់គាត់ ដកបាន ដោយប្រើ ម៉ាសុីន តែប៉ុន្នោះ ហើយក៏មិត្ត ល្អ ខ្ញុំ គាត់បានខ្នាស់ខ្នែង រកពេទ្យ ល្អៗ ក៏ គេ នៅប្រាប់ថា សភាពនឹង គឺមិនមាន សង្ឃឹមឡើយ ។ ចំណែកឯ ម្ដាយវិញមានតែយំ ស្ដាយកូន ខំ ប្រឹងនិយាយទៅ កូនផង ហៅកូនផង ក៏ គាត់ នៅតែមិនដឹងខ្លួនដដែល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម្បីតែ លោកគ្រូពេទ្យ ក៏ លោកអាណិត ស្តាយដល់គាត់ដែរ គឺលោកថា ស្ដាយវ័យ ដែលថានៅក្មេង ណាស់មិនគួរ ជួបរឿងបែប នឹង ទាល់តែសោះ ពេទ្យក៏យំ ធ្វើអោយចិត្ត ខ្ញុំ កាន់តែក្ដុកក្ដួល ខ្លាំងឡើងៗ ។ ហើយខ្ញុំក៏ ពិភាគ្សា ជាមួយគ្រួសារខ្ញុំ ក៏សំរេច ចិត្ត សុំពេទ្យ យកកូនមក ផ្ទះតែម្ដងទៅ ។ ឥឡូវខ្ញុំសូម បញ្ចប់ការ រៀបរាប់តែត្រឹម ប៉ុន្នឹងទៅចុះ ។ ហើយជាចុងក្រោយ នេះ ខ្ញុំក៏ សូមអរគុណ ទៅដល់ បង ប្អូន ពូ មីង ទាំងអស់ដែលបាន ចូលរួម រំលែកទុក្ខ ដ៏ក្រៀមក្រំមួយនេះ ចំពោះរូបខ្ញុំដែលជា ឪពុកនឹង ម្ដាយ នៃសព។ ប្រភពអត្ថបទ ប្រជាប្រិយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment