ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពី ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ខាង ផលិតកម្ម រស្មីហង្សមាស បានបញ្ចេញបទចម្រៀងមួយបទ
ទៀតហើយ សម្រាប់ តារាចម្រៀងដ៏ល្បីរបស់ខ្លួន គឺលោក ខេមរៈ សិរីមន្ត ដោយបទនេះ មានចំណងជើងថា “ពឺតៗ
រួចផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាក់ហ៊្វេនៗ។ ជាក់ស្តែងគេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បាន
បង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងតាមបទ “ពឺតៗ” នេះ បើទោះខ្លួនកំពុងឈឺក៏ដោយ រហូតដល់ថ្នាក់ផ្ទុះ
ការចាប់អារម្មណ៍ពីមហាជន និងមានការចែករំលែកតគ្នា ជាង ៣ម៉ឺនដងបាត់ទៅហើយ គិត្រឹមថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០ នេះ។ ក្នុងនោះ គេក៏បានឃើញ លោក ខេមរៈ សិរីមន្ត ដែលជាម្ចាស់បទចម្រៀងនេះ ក៏បានបង្ហាញអារម្មណ៍ពី
ក្នុងចិត្តថា “ឆ្លាត ហើយក្លាហានទៀត គួរអោយស្រលាញ់ណាស់ក្មួយស្រី”៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖
សូមទស្សនារូបភាពខាងក្រោម