នាយក្រឹម ពោលឌឺមួយអ៊េម «សុខចិត្តមានមុខជ្រីវជ្រួញ ក៏មិនប្រាថ្នាមុខប៉ោងភ្នែកលឹបដូច នាយកុយ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកំប្លែងជើងចាស់ដ៏មានប្រជាប្រិយភាព នាយក្រឹម មកដល់បច្ចុប្បន្ន លោកនៅតែជាចំណែកមួយដ៏សំខាន់ក្នុងវិស័យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សិល្បៈ ដោយតារាកំប្លែងរូបនេះ នៅតែបង្ហាញមុខយ៉ាងសកម្មចូលរួមសម្ដែងក្នុង MV បទចម្រៀងរបស់កំពូលតារាផ្សេងៗហូរហែ បើទោះបីជាពេលនេះ រូបលោកមានវ័យកាន់តែជ្រេក៏ដោយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកថ្មីៗនេះ លោក អ៊ូ ប៉ុណ្ណារ៉ាត់ ឬទស្សនិកជនភាគច្រើនស្គាល់ឈ្មោះក្នុងសិល្បៈថា នាយក្រឹម បានបង្ហោះសា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រលាយឡំជាមួយពាក្យសម្ដីកំប្លុងកំប្លែងមួយតាមរយៈគណនីហ្វេសប៊ុក បង្កឱ្យអ្នកគាំទ្រលោកផ្ទុះសំណើចត្រង់ឃ្លាមួយដែលលោកបានលើកឡើងក្នុងអត្ថន័យថា លោកសុខចិត្តមានមុខជ្រីវជ្រួញ ក៏មិនប្រាថ្នាមុខប៉ោងតែភ្នែកលឹបដូច នាយកុយ ដែលជាសម្លាញ់របស់លោកដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយក្រឹម បានរៀបរាប់ក្នុងន័យឌឺដងបែបលេងសើចថា «ខ្ញុំមិនចង់ប្ដូររាងរបស់ខ្ញុំទេ! តែសក់ និងពុកមាត់វាប្ដូរខ្លួនវា តាមវ័យមិនអាចឃាត់បានទេ នេះជាធម្មជាតិរបស់មនុស្សលោក ។ តែបើលាបអាចក្មេងជាងមុន តែមុខនៅជ្រួញដដែលៗៗៗ តែបើឱ្យឃ្មុំទិចទាំងសងខាងអាចប៉ោងហើយភ្នែកលឹប អាចដូចមុខអាកុយពួកម៉ាកខ្ញុំគឺចប់ ហាសហា សុខចិត្តជ្រួញចុះសំខាន់សុខភាពល្អ និង រាងស្អាត! នៅក្នុងពិភពលោកនេះគ្មានហាងណាបើកលក់សុខភាពទេ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតតែតារាកំប្លែងជើងចាស់ខាងលើ ប្រើពាក្យពេចន៍ផ្លែផ្កាចង់ឌឺដងដល់មិត្តសម្លាញ់លោកគឺ នាយកុយ ក៏ពិតមែន តែវាក៏បានបង្ហាញពីគំនិតអប់រំឱ្យប្រិយមិត្តទាំងអស់ចេះស្រឡាញ់ មើលថែសុខភាពខ្លួនឯងឱ្យបានល្អ ព្រោះសុខភាពគ្មានដាក់លក់លើទីផ្សារទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment