ធ្មេចបើកៗ តួអង្គកុមារី ២៥ ឆ្នាំ វគ្គ ១ កាលពីតូច ធំពេញកំលោះ សង្ហាណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកទៅកាលពីឆ្នាំ ២០១២ កន្លងទៅនោះ មហាជនប្រាកដជាធ្លាប់បានទស្សនាជាច្រើនមកនូវ ខ្សែភាពយន្តរឿង «កុមារី ២៥ ឆ្នាំ» ដែលមានការនិពន្ធ និង ដឹកនាំសម្តែងដោយ លោកស្រី ពាន់ ភួងបុប្ឋា។ កន្លងមក ខ្សែភាពយន្តនេះ ក៏

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទទួលបានការសរសើរជាហូរហែរមកហើយដែរ ពីសាច់រឿង និង ទេពកោសល្យនៃការសម្តែងរបស់តួអង្គល្បីៗជាច្រើនដូចជា លោក ប៉ែន ចំរុង លោក ញ៉ែម សុគន្ធ អ្នកនាង នី ម៉ូនីកា និង អ្នកនាង សារ៉ាយ សក្ខិណា ជាដើម រហូតមានការផលិតដល់ទៅ ៣ វគ្គ ហើយគិតមកដល់ឆ្នាំ ២០២០ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បើសិនជាក្រឡេកទៅវគ្គ ១ ដែលផលិតតាំងពីឆ្នាំ ២០១២ មកនោះលោកអ្នកប្រាកដជាធ្លាប់បានទស្សនាចម្រៀងមួយបទចំណងជើងថា «លោកពូ» ហើយក៏ធ្លាប់បានយល់ច្រឡំថាអ្នកចម្រៀង និង តួអង្គកុមារី ២៥ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពីតូចនោះគឺជាក្មេងស្រីពិតប្រាកដមែន។ តាមពិត តួសម្តែងជាកុមារីតូចនោះ គឺក្មេងប្រុស និង ជាចៅបង្កើតលោកស្រី ពាន់ ភួងបុប្ឋា គឺឈ្មោះ ម៉ុង ម៉ានុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលរំលងផុតទៅ ៨ ឆ្នាំ តួអង្គកុមារីដែលសម្តែងដោយ ម៉ុង ម៉ានុត ក៏បានបាត់មុខពីក្នុងសាច់រឿងក្នុងវគ្គទី ២ និង វគ្គទី ៣ ក៏ពិតមែន ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងវគ្ក ៣ នៃរឿង កុមារី ២៥ ឆ្នាំ ដែលទើបតែបញ្ចាំងនៅតាមបណ្តារោងភាពយន្តថ្មីៗនេះ ក៏ឃើញមានវត្តមានរបស់លោកសារជាថ្មី ក្នុងបទចម្រៀងនៅក្នុងសាច់រឿងនេះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាងនេះទៅទៀត ការត្រលប់មករួមការងារជាមួយនឹងលោកយាយម្តងទៀតនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ លាន់មាត់សរសើរពីរូបរាងសង្ហារបស់ចៅប្រុសបង្កើតរបស់លោកស្រី ពាន់ ភួងបុប្ឋា យ៉ាងខ្លាំង។ អ្នកខ្លះបានលើកឡើងថា រូបរាងរបស់តារាប្រុសរូបនេះ ពិតជាខុសប្លែកខ្លាំងកាលពីលោកនៅសម្តែងជាតួអង្គកុមារីកាលពី ៨ ឆ្នាំមុនណាស់់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment