ព្រឺសម្បុរ!! ទុកកុលាលភាជន៍បុរាណនៅផ្ទះ ធ្វើឲ្យបុរសម្នាក់ជួបរឿងហេតុចម្លែកៗ ដេក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពលរដ្ឋពីរនាក់នៅភូមិតានី និងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រគល់​កុលាល​ភាជន៍​បុរាណចំនួនពីរ ជូនអាជ្ញាធរជាតិអប្សរាកាលពីពេលកន្លងទៅថ្មីៗ ក្នុងបំណងចូលរួមចំណែកអភិរក្ស​សម្បត្តិដូនតា​ដែលមិន​អាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់​កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរា​ឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុក​នៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កុលាលភាជន៍ទាំងពីរ​ដែលពលរដ្ឋយកមកជូនអាជ្ញាធរ​ជាតិអប្សរានេះ ទី១ គឺ ភាជន៍តូចហៅថា «កុណ្ឌី» មានរាងដូចប៉ាន់តែ គ្មានគម្រប កម្ពស់ប្រមាណ៩ស.ម. និងទទឹង១៣ស.ម. ជាប្រភេទភាជន៍ផុយ គ្មានស្រទាប់​រលោងឡើយ។ ក្រុមអ្នកជំនាញនៅមិនទាន់ហ៊ានសន្និដ្ឋានថា ភាជន៍ប្រភេទនេះស្ថិត នៅក្នុងសម័យណានោះ​ទេ គឺក្រុមការងារ​នឹងធ្វើការសិក្សា​ស្រាវជ្រាវនៅពេលក្រោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភាជន៍ «កុណ្ឌី» បានរកឃើញ​នៅឆ្នាំ ២០១៨ ដោយលោក អន់ អម ជាអ្នកភូមិតានី ស្រុកបន្ទាយស្រី ក្នុងពេល​ដែលគាត់ឈូស​ឆាយដីផ្ទះឱ្យគេនៅក្នុងភូមិ។ បន្ទាប់ពីរកឃើញលោកក៏យក​ទៅរក្សាទុក នៅក្នុងផ្ទះដើម្បី​គោរព​បូជា ព្រោះភាជន៍នេះស្អាត និងជារបស់បុរាណ។ លុះដឹងថាក្រុមអ្នកអភិរក្ស​ចង់យកទៅរក្សាទុក លោក អន់ អម ក៏បានយកមកប្រគល់​ឱ្យអាជ្ញាធរជាតិអប្សរារក្សាតែម្ដង ដោយ​លោកយល់ថា ក្រុមអ្នកជំនាញរបស់អាជ្ញាធរ​ជាតិអប្សរាអាចរក្សាទុកបាន​ល្អជាងនៅផ្ទះរបស់គាត់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែកភាជន៍ធំវិញ​មានរូបរាងស្អាត ល្អ តែបែកមាត់​មួយចំហៀង មានកម្ពស់ ៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់​រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិ​រុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ ២០១១ នៅពេលឪពុកមារបស់លោក​ភ្ជួរស្រែនៅខាងក្រោយ​ប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមក​ដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោល​​ក្នុងគុម្ពឫស្សី។លោក ចន្ធូ បានសុំភាជន៍នេះពីឪពុក​មាលោកមករក្សាទុកនាឆ្នាំ ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយ​នេះ​ហាក់ដូចជាមានវិញ្ញាណ ឬ ក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោក​ទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុង​ការ៉ុង ហើយដាក់​នៅក្រោមគ្រែមិនអើពើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកភាជន៍ធំវិញ​មានរូបរាងស្អាត ល្អ តែបែកមាត់​មួយចំហៀង មានកម្ពស់ ៤៨ស.ម. ទទឹង ៣៥ស.ម. ជាប្រភេទភាជន៍រឹង មានស្រទាប់​រលោងពណ៌ត្នោត ប្រគល់ជូនដោយលោក ង៉ា ចន្ធូ ប្រធានភូមិធម្មជាតិ​រុនតាឯក។ ភាជន៍ធំនេះបានរកឃើញនៅឆ្នាំ ២០១១ នៅពេលឪពុកមារបស់លោក​ភ្ជួរស្រែនៅខាងក្រោយ​ប្រាសាទបន្ទាយសំរ៉ែ។ បន្ទាប់ពីប្រទះឃើញ គាត់ក៏យកមក​ដាក់ក្នុងផ្ទះ រួចក៏យកទៅទុកចោល​​ក្នុងគុម្ពឫស្សី។លោក ចន្ធូ បានសុំភាជន៍នេះពីឪពុក​មាលោកមករក្សាទុកនាឆ្នាំ ២០១២ ហើយអះអាងថា ភាជន៍បុរាណមួយ​នេះ​ហាក់ដូចជាមានវិញ្ញាណ ឬ ក៏ឫទ្ធបារមីអ្វីម្យ៉ាងនៅពេលលោក​ទុកពុំបានល្អដូចការសន្យា ដោយច្រកក្នុង​ការ៉ុង ហើយដាក់​នៅក្រោមគ្រែមិនអើពើ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម្តាយលោកឱ្យយកភាជន៍នោះ​ទៅទុកកន្លែងដើមវិញ តែលោកអុជធូបសុំទុក​នៅភូមិតានីផ្ទះម្តាយមីង។ លុះមិត្តភក្តិ​លោកឃើញភាជន៍ស្អាត ក៏ចង់ទិញយកទៅតាំងលម្អនៅផ្ទះ ស្រាប់តែកូនមីងរបស់លោកពីរនាក់ យល់សប្តិឃើញមានសុទ្ធតែស្រីៗ ស្លៀកពាក់បុរាណ​ដូចស្រីស្នំស្តេច ស្រែកឱ្យជួយផងៗ មានគេចង់លក់​ខ្ញុំហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែហេតុចម្លែក និងការរំខាន លោក ចន្ធូ ក៏សម្រេចចិត្តយកមករក្សា​ទុកនៅសារមន្ទីរឡតានី ហើយប្រគល់ជូនអាជ្ញាធរ​ជាតិអប្សរា ព្រោះជាកន្លែងមានសុវត្ថិភាព និងសុខសាន្តចំពោះវត្ថុនេះ។ លោក ចន្ធូ បញ្ជាក់ថា កាលទុកនៅព្រះដាក់ ភាជន៍នេះក៏មានគេចង់​ទិញដែរ តែក្រោយដឹងថាភាជន៍នេះ​ប្រហែលជាដាក់​អដ្ឋិធាតុ​មន្ត្រីជាន់ខ្ពស់ មានបុណ្យសក្តិពីបរម​បុរាណដែលកប់មុខប្រាសាទ អ្នកទិញក៏បដិសេធ ព្រោះខ្លាច​មិនសុខសាន្ត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកជំនាញផ្នែកអភិរក្សកុលាល​ភាជន៍នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ស៊ង់ ស្រីទូច ឱ្យដឹងថា តាមការពិនិត្យ​សាច់ដី និងស្រទាប់រលោង​របស់ភាជន៍នេះ គឺវាប្រហាក់ប្រហែលគ្នាទៅនឹងភាជន៍​ដែលគេរកឃើញច្រើននៅ​តំបន់ឡទ័ពជ័យ បច្ចុប្បន្ននៅក្នុងស្រុកស្វាយលើចម្ងាយប្រមាណជាង ៧០គីឡូម៉ែត្រ ភាគឦសានពីទីរួម​ខេត្តសៀមរាប។ ប្រភេទកុលាលភាជន៍ដែលគេរកឃើញនៅតំបន់​ឡទ័ពជ័យនោះ ត្រូវគេសន្និដ្ឋានថា វាអាច​ផលិតឡើងនៅក្នុង​អំឡុងស.វ. ទី១១-ទី១៣ក្នុងសម័យអង្គរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រជាពលរដ្ឋទាំងពីរនាក់ដែលបានប្រគល់​វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ បងប្អូនដែល​បាន​ប្រទះឃើញវត្ថុបុរាណគ្រប់ប្រភេទ សូមកុំលក់ដូរឬរក្សាទុកនៅផ្ទះឡើយ ពីព្រោះភាគ ច្រើនវាមិនសូវ​ជួបរឿង​ល្អក្នុងជីវិតនោះទេ។ សូមយកវាទៅប្រគល់ជូនសារមន្ទីរ ឬអ្នកមានសមត្ថកិច្ច​ដើម្បីអភិរក្សទុកជូនកូន​ចៅជំនាន់ក្រោយបានឃើញនិងសិក្សាស្វែងយល់ ក៏ដូចជាការស្រាវជ្រាវផ្សេងៗ ពីប្រវត្តិនៃវត្ថុបុរាណទាំង​នោះផង ពិសេស​គឺមានសុវត្ថិភាព៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment