អាជ្ញាសាលាចុះអនុវត្តន៏ដីការសម្រេចចាត់ចែងជាបណ្តោះអាសន្ននូវទ្រពសម្បត្តិសរុបជាង ៤លានដុល្លារ ក្រោយបែកធ្លាយព័ត៌មានស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា ទាក់ទងប្តីគេ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ រឿងរ៉ាវស្ត្រីរូបស្រស់ ប្រាក់ ស៊ីណា រួមនិងឪពុក ឈ្មោះ ប្រាក់ ផាន ដែលឈានដល់ការឡើងតុលាការ ក្រោយពីពួកគេទទួលរងបណ្តឹងពីស្រ្តីជាប្រពន្ធដើមនិងម្ចាស់បំណុល ត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញចេញដីការសម្រេចចាត់ចែងជាបណ្តោះអាសន្នលេខ ៣៨២ ស ដ រ ឲ្យចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យសម្បតិ្តនានាប្រមាណជាង ៤លាន ដុល្លារសហរដ្ឋអាមេរិក ហើយត្រូវបានអាជ្ញាសាលានៃដំបូងរាជធានីភ្នំពេញចុះអនុវត្តន៍ដីការសំរេចកាលពីព្រឹកថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២០ នៅចំណុចផ្ទះវីឡា ២កន្លែងស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើយោងតាមសេចក្តីសំរេចអោយផ្អាកជាបណ្តោះអាសន្ន ក្នុងការប្តឹងទាមទារបស់ម្ចាស់បំណុល ជនជាតិខ្មែរ ដែលត្រូវបានចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញចេញដីការសំរេច លេខ ៣៨២ ស ដ រ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ដែលមានន័យដូចខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១/ ហាមមិនអោយសហកូនបំណុលធ្វើការលក់ ជួល បញ្ចាំ ដាក់ធានា ដាក់ហ៊ឺប៉ូតែក ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ឈូសឆាយ សាងសង់សំណង់ផ្សេងៗ និង ការទាំងឡាយនៅលើដីមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដូចខាងក្រោម ៖-លេខ ១២០៩០២០៨-១៦៦១ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ-លេខ ១២០៩០២០៨-១៦៦១ ចុះថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ របស់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លេខ ១២០៩០២២១-១២៧៨ ចុះថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦ របស់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលេខ ១២០៥០៥២១-០៤៣៤ ចុះថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២/ បង្គាប់ឲ្យសហចុងចម្លើយចាកចេញ និងហាមមិនឲ្យសហកូនបំណុលស្នាក់នៅក្នុងផ្ទះវីឡាចំនួន ពីរដែលបានសាងសង់លើដីមានវិញ្ញាបនបត្រដូចខាងក្រោម ៖២/ បង្គាប់ឲ្យសហចុងចម្លើយចាកចេញ និងហាមមិនឲ្យសហកូនបំណុលស្នាក់នៅក្នុងផ្ទះវីឡាចំនួន ពីរដែលបានសាងសង់លើដីមានវិញ្ញាបនបត្រដូចខាងក្រោម ៖លេខ ១២០៥០៥០៨-០៦៦៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០០៧ របស់មន្ទីរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ មានទីតាំងនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៣/ រឹបអូសរថយន្តមួយគ្រៀងម៉ាក LEXUS 570 ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 2AX-5057លេខតួJTJHYOOWOJ4273821 លេខម៉ាស៊ីន 3UR 3377877 រក្សាទុកជាបណ្តោះអាសន្ន។៤/ ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់សហកូនបំណុល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហកូនបំណុលអាចដាក់ពាក្យតវ៉ា តាមបញ្ញាតិមាត្រា ៥៥០ នៃក្រមនីតិវិធីរដ្ឋប្បវេណី។ទោះជាយ៉ាងណារឿងរ៉ាវដែលពិបាកយល់ និងព្យាយាមលាក់បាំងរហូតមកពីសំណាក់ស្រី្តដែលស្នេហាប្តីគេនេះ ត្រូវបែកការណ៍ក្រោយស្រ្តីជាប្រពន្ធដើមទទួលបានព័ត៌មានពិត ព្រោះតែប្តីដែលរៀបការពេញច្បាប់របស់ខ្លួនប្រើគ្រប់មធ្យោបាយដកប្រាក់សុទ្ធដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនយ៉ាងច្រើនសរុបរហូតដល់ ៤ ៦២៨ ៦៨៨ ដុល្លាសហរដ្ឋអាមេរិក យកទៅទិញដី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិញផ្ទះ ទិញឡានផ្គាប់ចិត្តស្រីកំណាន់ ប្រាក់ ស៊ីណា និងឪពុកក្មេក ប្រាក់ ផាន។ អ្នកដែលដឹងរឿងរ៉ាវនេះបាននិយាយពីមាត់មួយទៅមាត់មួយថា មើលទៅរឿងរ៉ាវនេះមិនទាន់ចប់ងាយៗនោះទេព្រោះបើតាមដឹងលោក ប្រាក់ ផាន ជាអតីតកម្មករកំពង់ផែ និង កូនស្រី ប្រាក់ ស៊ីណា អតីតបុគ្គលិកនៃកន្លែងវាយកូនហ្គោលមួយកន្លែង ក៏មិនមែនមនុស្សធម្មតាៗនោះដែរ ព្រោះថ្ងៃដែលអាជ្ញាសាលាចុះអនុវត្តន៍ដីការក៏ឃើញមានទាក់ទងរកអន្តរាគមន៍ព្រោងព្រាតផងដែរ តែដោយសារឃើញមានសមត្ថកិច្ចនិងអ្នកសារព័ត៌មានច្រើនក៏សុខចិត្តដកថយមួយជំហានសិន។ អ្នកសាររព័ត៌មានយើងនៅមិនទាន់សូមការបំភ្លឺពីលោក ប្រាក់ ផាន និងកូនស្រី ប្រាក់ ស៊ីណា បាននោះទេដោយសារមិនមានលេខទូរស័ព្ទ តែទោះយ៉ាងណាដើម្បីបានព័ត៌មានលំអិតអង្គភាពយើងនឹងស្វាគមន៍នូវការបកស្រាយគ្រប់មធ្យោបាយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment