កំពង់ចាម៖ ប៉ុន្មានថ្ងៃនេះហាក់ផ្ទុះការចាប់អារម្មណ៏ខ្លាំងក្រោយពីកូនក្រមុំ និងកុងប្រុសម្នាក់ មានវ័យចាស់ជាងកូនក្រមុំឆ្ងាយណាស់ ចំណែកឯកូនក្រមុំវិញ ទើបតែអាយុ៣
០ឆ្នាំ ប៉ុ ណ្ណោះ។ ដោយឡែកបើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក កូនក្រមុំ ដែលមានឈ្មោះ Soda Meng បានលើកឡើង
នូវសំណេរមួយ ឃ្លាថា៖”ក្ដីសុខ ដែលយកលុយទិញមិនបានគឺបានរស់នៅជាមួយមនុស្សដែលយើងស្រលាញ់ ហើយ
គេស្រលាញ់យើងវិញដូចគ្នា គាត់ជាមនុស្សតែម្នាក់ដែលគោរព ស្រលាញ់ នឹងអោយតម្លៃខ្ញុំរហូតមក កំហុសតូចធំគាត់តែង
តែអភ័យទោសអោយខ្ញុំរហូតមាន ចាស់ទុំ ដឹងលឺ ហើយអ្វីដែលបញ្ជាក់ពីការស្រលាញ់របស់គាត់ចំពោះខ្ញុំ គឺផ្កាស្លា ជា
សាក្សីនៃចំណង ដ៍រឹងមាំមិនអាចកាត់ថ្លៃបាន។ ពីមុនត្រឹមតែជាមនុស្ស ២នាក់ដែលស្វែងយល់ចិត្តគ្នា តែឥលូវ យើងបានឈានជើងដើរផ្លូវរួមគ្នាអស់រយៈពេល ៨ឆ្នាំ រហូតយល់ពីគ្នាកាន់តែច្រើន រហូតយើងទាំងពីរក្លាយជាប្ដីប្រពន្ធ។ ពីពេលនេះទៅយើងមិនមែនសង្សារ តែយើងជាប្ដីប្រពន្ធ ជាគូជីវិត ហើយអូន សន្យាថានឹងថែចំណងស្នេហាមួយនេះ ជារៀងរហូតទៅ ព្យុះភ្លៀងកន្លងមកធ្វើអោយអូនដឹងថា បងជាមនុស្សម្នាក់គត់ដែលស្រ លាញ់អូនជាអូន ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០”។ គាត់បន្ដទៀតថា៖«អគុណប្ដីសំលាញ់ដែលរក្សាចិត្តស្រលាញ់អូនមករហូត អស់រយៈពេល ៨ឆ្នាំ អរគុណដែលមិនប្រកាន់អតីតកាលរបស់អូន អរគុណដែលព្រមទទួលយកអូន។ គួរបញ្ចក់ផងដែរថាកូនកំលោះ ជាជនជាតិចិន មានឈ្មោះ សឺ សុងប៊ាង ចំណែកឯកូនក្រមុំ ជាជនជាតិខ្មែរ មានឈ្មោះ ម៉េង សូដា
សូមទស្សនារូបភាពខាងក្រោម