មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានបុរសល្មោ ភកា មម្នាក់ បានចា ប់រំ លោ ភក្មេងស្រីម្នាក់ បានសម្រេចជាបន្ដបន្ទាប់ តាំងពីចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះទើបបែកការដឹងដល់អាណាព្យាបាល ប្ដឹងទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់។
ប្រភពព័ត៌មានពីអ្នកស្រុក បានឲ្យដឹងថា កាលពីពេលកន្លងមកនេះ ជនសង័្សយបានឃើញក្មេងស្រីរងគ្រោះ នៅតែម្នាក់ឯង ក៏ចូលទៅចា ប់រំ លោ ភ សេ ពសន្ថ វៈ បានស ម្រេ ចជាញឹកញាប់ ហើយគំ រា មមិនឲ្យនាង យករឿងអា ស្រូ វរបស់គេ ទៅប្រាប់ឪពុកម្ដាយ ឬអ្នកដទៃ។
ប៉ុន្ដែដោយសារតែនាងរងនូវការឈឺចា ប់ខ្លាំ ងពេក ទើបរឿងរ៉ាវដ៏អា ស្រូ វនេះ ត្រូវបានទ ម្លា យចេញ ហើយអាណាព្យាបាល បានប្ដឹងទៅសមត្ថកិច្ច។ ដោយសារមានពាក្យបណ្ដឹងខាងលើនេះ ទើបសមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង័្សយតែម្ដង
មន្រ្ដីការិយាល័យនគរបាលប្រឆាំងការជួ ញដូរមនុស្ស និងកាពារអ នីតិជ ន នៃស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ អ៊ុន ប៊ុនធឿន អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។រីឯការឃាត់ខ្លួនជនសង័្សយខាងលើនេះ សមត្ថកិច្ចបានធ្វើឡើង តាមពាក្យបណ្ដឹងរបស់អាណាព្យាបាលរបស់ជនរងគ្រោះ និងមានការសម្របសម្រួលផ្នែកច្បាប់ ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ផង
មន្រ្ដីនគរបាលដដែល បានបញ្ជាក់ថា ការចុះឃាត់ខ្លួនជនសង្ស័យខាងលើ ដឹកនាំកម្លាំងដោយលោកស្រីឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនការងារប្រឆាំងការជួ ញដូរម នុ ស្ស និងការពារអនី តិជ ន លោកឧត្តមសេនីយ៍ទោ សុខ ងឺ អនុប្រធាននាយកដ្ឋានប្រឆាំងការជួ ញដូរម នុ ស្ស និងការពារអ នីតិជ ន ហើយក៏មានកិច្ចសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់។
ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចបានបញ្ជូនជនសង័្សយទៅកាន់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់វិធានការ តាមនីតិវិធី
សូមទស្សនារូបភាពខាងក្រោម