វៀតណាម៖ ប្រជានេសាទខ្មែរចំនួន ២៥នាក់ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែ ងឲ្យមកទឹកដី
កម្ពុជាវិញហើយ បន្ទាប់ពីត្រូវបានសមត្ថកិច្ចវៀតណាមឃា ត់ខ្លួនពីប ទចូលនេសាទខុសច្បាប់ក្នុងទឹកដីវៀតណាម នៅតំបន់កោះត្រល់(វៀតណាមហៅកោះភូគុក) និងកោះថាស ។ ក្នុងនោះ បើតាម
ប្រភពបានឲ្យដឹងថា ក្រុមប្រជានេសាទទាំង២៥នាក់នោះ ត្រូវបានសមត្ថកិច្ចវៀតណាមដោះលែងកាលពីយប់ថ្ងៃទី២៨ តុលា និងបានមកដល់ទឹកដីកំណើតខ្លួនវិញកាលពីព្រឹកថ្ងៃទី២៩ តុលា ២០២០
ឮឮយ៉ាងណាមិញ ប្រភពបន្តថា ការដោះលែងប្រជានេសាទខ្មែរទាំង២៥នាក់នេះ គឺធ្វើឡើងក្រោយពីមានការជ ជែកសម្រប សម្រួលគ្នារវាងអាជ្ញាធរខេត្តកែប នាយកដ្ឋានការពារព្រំដែនទឹកកម្ពុជា និង
ភាគីវៀតណាម នៅចំណុចកោះត្រល់ ។អភិបាលនៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ បានអញ្ជើញទៅសួរសុខទុក្ខប្រជានេសាទទាំង ២៥នាក់ ដែលប្រើទូកនេសាទ៥គ្រឿងនោះ ហើយក៏
បានណែនាំឱ្យក្រុមប្រជានេសាទទាំង២៥នាក់ យល់ អំពីការកំណត់ព្រំដែន ហើយឈប់ចូលទៅនេសាទនៅទឹកដីគេតទៅទៀត រួចក៏អនុញ្ញាតឱ្យវិលត្រឡប់ ទៅលំនៅឋានរៀងៗខ្លួនវិញ ៕
សូមទស្សនារូបភាពខាងក្រោម