ស្ងាត់ៗ អាយដល អាន គុណកូឡា ថតPre Wedding ជាមួយអនាគតភរិយា បាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ តារាចម្រៀង លោក អាន គុណកូឡា ជាតារាប្រុសមួយរូប ដែលទទួលបានការចូលចិត្ត និងគាំទ្រច្រើនពីទស្សនិកជន បើទោះបីតារាប្រុសរូបនេះ ឈានជើងប្រឡូកក្នុងវិស័យសិល្បៈមួយនេះអស់ជាច្រើនឆ្នាំ នឹងមានសិល្បករថ្មីៗចូលមកប្រកួតប្រជែង ក៏លោកនៅតែអាចក្ដោបក្ដាប់បានប្រជាប្រិយភាពខ្លាំងដដែល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីតារារូបនេះ ធ្លាប់បានបាត់មុខពីសិល្បៈមួយរយៈ តែក្រោយបង្ហាញមុខក្នុងវិថីសិល្បៈសាជាថ្មី តារាចម្រៀងរូបនេះ នៅតែមានមហាជនជាច្រើន ចង់ឃើញស្នាដៃ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដាប់បទចម្រៀងថ្មីៗរបស់លោកមិនចាញ់ពេលមុនៗប៉ុន្មានឡើយ។ ក្នុងនោះដែរ បើក្រឡេកមកមើលជីវិតឯកជនរបស់តារាប្រុសរូបសង្ហានេះ កាលពីពេលថ្មីៗនេះ លោកបានធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនឹងរំភើបជំនួស ខណៈតារារូបនេះបានដឹងដៃអនាគតភរិយាថតរូប Pre Wedding យ៉ាងប្លែក ជាមួយនឹងបរិយាកាសយ៉ាងស្រស់ស្រាយ ជាពិសេស មានមិត្តភក្ដិមកកំដរថតរូប បង្ហាញនៅស្នាមញញឹមសប្បាយរីករាយតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនេះទៅទៀត បើមើលតាមរូបភាពជាច្រើនសន្លឹករបស់ លោក អាន គុណកូឡា និងអនាគតភរិយា អ្នកទាំងពីរបានផ្ដល់នៅស្នាមញញឹម និងសកម្មភាពស្វីតៗចំពោះគ្នាយ៉ាងស្និទ្ធស្នាល មិនតែប៉ុណ្ណោះ គ្រប់រូបភាព បានបង្ហាញនៅស្ទាយ៍ស្អាតៗ ខុសប្លែកពីគ្នាទៀតផង។ ដោយឡែក រូបសម្បត្តិតារាប្រុសរូបនេះ និងអនាគតភរិយា ពិតជាស្រស់ស្អាត ស្រស់សង្ហា សាកសមជាមួយគ្នាខ្លាំងតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមិត្តភក្ដិ និងអ្នកគាំទ្រជាច្រើន បានឃើញនៅរូបភាព Pre Wedding តារារូបនេះរួចមក ពួកគេបានចូលរួមត្រេកអរជំនួសលោកយ៉ាងខ្លាំង និងបានជូនពរឲ្យតារារូបនេះ មានសុភមង្គលកាន់តែខ្លាំងឡើងផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment