ក្តៅៗ!!! ប្រជាជនថៃប្រមូលផ្តុំនៅមុខព្រះរាជវាំង ដើម្បីសម្តែងការគាំទ្រចំពោះស្តេច និងប្រាប់ក្រុមបាតុករនិស្សិតថា «តវ៉ាទម្លាក់រដ្ឋាភិបាលបាន តែកុំប៉ះពាល់របបរាជាធិបតេយ្យ»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្តៅៗ!!! ប្រជាជនថៃប្រមូលផ្តុំនៅមុខព្រះរាជវាំង ដើម្បីសម្តែងការគាំទ្រចំពោះស្តេច និងប្រាប់ក្រុមបាតុករនិស្សិតថា «តវ៉ាទម្លាក់រដ្ឋាភិបាលបាន តែកុំប៉ះពាល់របបរាជាធិបតេយ្យ» ។ បាងកក៖ ព្រះមហាក្សត្រថៃ និងអគ្គមហេសីរបស់ទ្រង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានយាងជួបជាមួយប្រជានុរាស្ត្រដែលគាំទ្ររាប់ពាន់នាក់ នៅតាមដងផ្លូវទីក្រុងបាងកក បន្ទាប់ពីបានចូលរួមពិធីសាសនាមួយ នៅឯព្រះបរមរាជវាំងថៃ (Grand Palace) ខណៈសម្ពាធពីក្រុមបាតុករ ដែលទាមទារឱ្យមានកំណែទម្រង់របបរាជាធិបតេយ្យ កាន់តែកើនឡើងជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមអ្នកគាំទ្រដែលមានចំនួនរាប់ពាន់នាក់បានឈរ និងអង្គុយរង់ចាំជាច្រើនម៉ោង នៅខាងក្រៅជញ្ជាំងពណ៌សនៃបរិវេណព្រះបរមរាជវាំង ដើម្បីទទួលស្វាគមន៍ព្រះមហាក្សត្រថៃ ដោយមានការកាន់ព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រព្រះបាទ មហា វ៉ាច្ចរ៉ាឡុងកន (Maha Vajiralongkorn) និងព្រះអគ្គមហេសី សុធីតា (Suthida) និងការគ្រវីទង់ជាតិជាដើម ព្រមទាំងបានស្រែកទៀតថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សូមឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រីមានព្រះជន្មាយុយឺនយូរ»។ បន្ថែមពីនេះអ្នកគាំទ្រស្ទើរតែគ្រប់គ្នា បានពាក់អាវពណ៌លឿង ដែលបង្ហាញពីភាពស្មោះត្រង់ដល់ព្រះរាជវង្សផងដែរ។លោកស្រី ផាកាវ៉ារិន (Pakawarin Damrongrotthawee) អាយុ ៤៤ឆ្នាំ ដែលជាអ្នកជំនួញ និងជាអ្នកពិគ្រោះយោបល់ផ្នែកហោរាសាស្ដ្រម្នាក់បាននិយាយថា «ខ្ញុំមកទីនេះថ្ងៃនេះ គឺមកតាមបេះដូងរបស់ខ្ញុំ ព្រោះថាកើតជាជនជាតិថៃ យើងត្រូវតែដឹងគុណចំពោះរាជាធិបតេយ្យ ហើយប្រសិនបើអ្នកណាចង់តវ៉ានឹងរដ្ឋាភិបាល ពួកគេអាចធ្វើបាន ប៉ុន្តែពួកគេមិនត្រូវប៉ះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាល់ដល់រាជាធិបតេយ្យឡើយ»។ជាមួយគ្នានេះដែរ លោក ស៊ីរ៉ាសិដ្ឋ (Siraseth Limpisuree) អាយុ ៥៥ឆ្នាំបាននិយាយបន្ទរថា «នេះជាលើកទី១របស់ខ្ញុំ ដែលបានមកចូលរួមទទួលស្វាគមន៍ព្រះមហាក្សត្របែបនេះ។ ខ្ញុំចង់លើកទឹកព្រះទ័យទ្រង់ព្រោះប្រជាជនថៃមួយចំនួន មានអាកប្បកិរិយាមិនត្រឹមត្រូវចំពោះព្រះរាជា។ ខ្ញុំចង់ឱ្យពួកគេយល់ថា របបរាជាធិបតេយ្យ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺជាផ្នែកមួយនៃសង្គមថៃ ហើយប្រទេសថៃមិនអាចរស់បាន ដោយគ្មានរាជាធិបតេយ្យឡើយ។ យើងមិនគួរធ្វើឱ្យរាជាធិបតេយ្យ ធ្លាក់ចូលក្នុងភាពវឹកវរផ្នែកនយោបាយទេ។ រដ្ឋាភិបាលអាចផ្លាស់ប្តូរបាន ប៉ុន្តែរបបរាជាធិបតេយ្យមិនគួរត្រូវធ្វើកំណែទម្រង់ ដូចដែលក្រុមបាតុករកំពុងទាមទារនោះទេ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា ការទាមទារឱ្យមានកំណែទម្រង់របបរាជាធិបតេយ្យ បានធ្វើឱ្យមានការរាំងស្ទះតាមរបៀបមួយ ដែលហាក់ដូចជាមិនគួរឱ្យជឿកាលពីប៉ុន្មានខែមុន។ ជាធម្មតាស្ថាប័នរាជវង្ស តែងតែត្រូវបានតម្កល់ទុកជាមូលដ្ឋានគ្រឹះ និងជាការរិះគន់របស់ប្រទេសជាតិ។ ប៉ុន្តែមូលដ្ឋានគ្រឹះនៃស្ថាប័ននេះត្រូវបានរង្គោះរង្គើ ដោយសារការសោយទិវង្គតនៃព្រះបិតារបស់ព្រះបាទ Maha Vajiralongkorn គឺទ្រង់ ភូមិបុល អាឌុលយ៉ាដេត កាលពីខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីបានគ្រងរាជ្យអស់រយៈពេល ៧ទសវត្សន៍៕ ផ្តល់សិទ្ធដោយ៖ Freshnews

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment