ពាក្យដែលគេនិយាយតៗគ្នាថា ស្នេហ៍ពិតមិនគិតពីអាយុ វណ្ណៈ ពណ៌សប្បុរស សាសនា ហើយបើមនុស្សពីរនាក់ស្រឡាញ់គ្នាពិតប្រាកដ គេរឹតតែមិនគិតពីគីឡូថែមទៀត ។
តួយ៉ាងគូស្នេហ៍មួយគូ ដែលកូនក្រមុំមានមាឌម៉ាប់ជាងខាងប្រុសដល់ទៅរាប់គីឡូ ប៉ុន្ដែនេះមិនមែនជាឧបសគ្គសម្រាប់
ស្នេហ៍របស់ពួកគេឡើយ ដោយអ្នកទាំងពីរបានសម្រេចក្ដីស្រមៃដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធតាមប្រពៃណីទាំងទឹកមុខញញឹមស្រស់ពព្រាយ បំពេញមុខមេបាទាំងសងខាង
បង្ហាញដល់ញាតិមិត្តជិតខាងឱ្យធ្វើជាសក្ខីភាពដល់ស្នេហារបស់ពួកគេទាំងពីរ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ កន្លងទៅ ។
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានអបអរសាទរចំពោះចំណងស្នេហ៍ខុសគីឡូមួយគូនេះយ៉ាងច្រើនព្រោងព្រាត ។ ទន្ទឹមនឹងនោះ កូនក្រមុំដែលមានឈ្មោះថា Oun Horng បានបង្ហោះសាររំភើបចិត្តមួយនៅលើគណនីហ្វេសប៊ុកថា
ថ្ងៃដែលមនុស្សគ្រប់គ្នារងចាំ ហើយក៏ជាថ្ងៃដែលមានន័យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ថ្ងៃដែលមានមនុស្សជាច្រើនសម្លឹងមើលមកតែយើង 2 នាក់វាពិតជារំភើបខ្លាំងណាស់ ទីបំផុតខ្ញុំមានថ្ងៃនេះហើយ អរគុណក្តីស្រឡាញ់បងមានចំពោះអូន ឆាត វាសនា ខ្ញុំជឿថាមនុស្សស្រីគ្រប់ៗរូបប្រាថ្នាចង់មានថ្ងៃនេះដូចគ្នា» ៕
សូមទស្សនារូបភាពខាងក្រោម