អស្ចារ្យណាស់! ព្រៃវែង ក្រចេះ ត្បូងឃ្មុំ បញ្ចប់ទាំងស្រុងក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Khb/ភ្នំពេញ៖ អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អះអាងថា ក្នុងចំណោមខេត្តទាំង៩របស់កម្ពុជា ដែលជាប់ព្រំដែនជាមួយវៀតណាម មាន៣ខេត្ត គឺព្រៃវែង ក្រចេះ និង ត្បូងឃ្មុំ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្នុងការបោះបង្គោលព្រំដែន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ថ្លែងថា៖«យើងអត់មានអីត្រូវទៅបោះ [បង្គោល] នៅកន្លែងហ្នឹងទៀតទេ មានន័យថា វា រួចរាល់អស់ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី កុយ ពិសី អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន អះអាងថា ក្នុងចំណោមខេត្តទាំង៩របស់កម្ពុជា ដែលជាប់ព្រំដែនជាមួយវៀតណាម មាន៣ខេត្ត គឺព្រៃវែង ក្រចេះ និង ត្បូងឃ្មុំ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ក្នុងការបោះបង្គោលព្រំដែន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ថ្លែងថា៖«យើងអត់មានអីត្រូវទៅបោះ [បង្គោល] នៅកន្លែងហ្នឹងទៀតទេ មានន័យថា វា រួចរាល់អស់ហើយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី កុយ ពិសី បានបង្ហោះសារលើគណនីហ្វេសប៊ុក ដើម្បីអបអរសាទរចំពោះជាតិមាតុភូមិ ប្រជាពលរដ្ឋ និង រាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចប់ទាំងស្រុងនូវការបោះបង្គោលព្រំដែននៅខេត្តទាំង៣នេះ ជាមួយវៀតណាម។ អ្នកស្រី សរសេរថា៖«នេះជាសមិទ្ធផលប្រវត្តិសាស្រ្តលើកដំបូងសម្រាប់កម្ពុជា ដែលមានសិទ្ឋិ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងព្រំដែនប្រទេសដោយខ្លួនឯង ដើម្បីទុកជាមរតកគ្រប់ជំនាន់តទៅ»។ តាមរយៈសារលើបណ្តាញសង្គម អ្នកស្រី អរគុណមន្រ្តីព្រំដែន និងស្ថាប័នពាក់ព័ន្ឋ ដែលខិតខំពុះពារឆ្លងកាត់ឧបសគ្គ ដើម្បីសម្រេចបានលទ្ធផលនេះ។ ជាមួយគ្នានេះ អ្នកស្រី អរគុណសន្តិភាព និងអរគុណសម្តេចនាយករដ្ឋមន្រ្តី រួមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដោយអ្នកស្រី យល់ថា ពួកគាត់ បានយកជីវិតធ្វើជាដើមទុន ដើម្បីជួយប្រជាជន ឲ្យមានថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន កម្ពុជានិងវៀតណាម បានធ្វើខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយគ្នា បាន៨៤ភាគរយហើយ។ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើឯកសារផែនទីថ្មី មានឈ្មោះជាផ្លូវការថា ផែនទីលេខាព្រំដែន ខ្នាត ១/២៥ ០០០ (១លើ២៥ពាន់) នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកប៉ៃ ខេត្តតៃនិញ ប្រទេសវៀតណាម។ ផែនទីខ្នាត ១/២៥ ០០០ គឺជាផែនទី ដែលបង្ហាញពីការកំណត់ខណ្ឌសីមានិងការបោះបង្គោលព្រំដែន៨៤ភាគរយនេះឯង។ ផែនទីថ្មីនេះ ត្រូវបានបោះពុម្ពសរុប៥០០ផ្ទាំង ដោយប្រទេសដាណឺម៉ាក។ ២៥០ផ្ទាំង ប្រគល់មកឲ្យកម្ពុជា ហើយ២៥០ផ្ទាំង ប្រគល់ទៅឲ្យវៀតណាម។ ភាគទាំងពីរ ប្តេជ្ញាចិត្តទាំងអស់គ្នា ថានឹងពន្លឿនឲ្យឆាប់ចប់លើការបោះបង្គោលព្រំដែន១៦ភាគរយទៀត ដែលនៅសល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខេត្ត៦ទៀត ដែលមិនបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម គឺកណ្តាល តាកែវ ស្វាយរៀង កំពត មណ្ឌលគិរី និង រតនគិរី។ អ្នកស្រី កុយ ពិសី ប្រាប់សារព័ត៌មានថ្មីៗថា ការបោះបង្គោលព្រំដែន តាមជាយខេត្តទាំង៦ទៀត គឺរួចរាល់ជាកង់ៗ ដោយមិនទាន់រួចរាល់ទាំងស្រុងនោះទេ។ អនុប្រធានគណៈកម្មាធិការកិច្ចការព្រំដែន បន្តថា តំបន់១៦ភាគរយ ដែលមិនទាន់ឯកភាពគ្នាជាមួយវៀតណាម គឺស្ថិតក្នុងខេត្តទាំង៦នេះ។ អ្នកស្រី មានប្រសាសន៍ថា៖«…យើងនៅសល់១៦ភាគរយ នៅក្នុងខេត្តដែលនៅសល់ហ្នឹង តិចៗ បូកទៅវា១៦ភាគរយ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋសភាកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ពិធីសារនេះ គឺនិយាយពីលទ្ធផលនៃការបោះបង្គោលព្រំដែន៨៤ភាគរយជាមួយវៀតណាម។ ដើម្បីឲ្យពិធីសារនេះចូលជាធរមាននិងអាចយមកអនុវត្តបាន គឺត្រូវរង់ចាំរដ្ឋសភានិងព្រឹទ្ធសភា អនុម័តយល់ព្រម ហើយព្រះមហាក្សត្រ ចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា មានព្រំដែនជាប់ជាមួយប្រទេស៣ គឺវៀតណាម ឡាវ និង ថៃ។ ព្រំដែនរវាងកម្ពុជានិងវៀតណាម មានប្រវែងប្រមាណ ១២៧០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៤ភាគរយ។ ព្រំដែនរវាងកម្ពុជានិងឡាវ មានប្រវែងប្រមាណ ៥៤០គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបាន៨៦ភាគរយ។ ព្រំដែនរវាងកម្ពុជានិងថៃ មានប្រវែងប្រមាណ ៨០៥គីឡូម៉ែត្រ ដោយឯកភាពខ្សែព្រំដែនបានបញ្ចប់បានទាំងស្រុងនូវការរុករកបង្គោលព្រំដែនចាស់ ដោយរកឃើញបង្គោលព្រំដែនចាស់ទាំង៧៣ ដែលបោះនៅដើមសតវត្សទី១៩ និងទី២០ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ (របាយការណ៍ពីអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment