កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង និង អ្នកនិពន្ធ Noly បានលាភាពនៅលីវរៀបការជាមួយនឹងកូនក្រមុំស្រស់ស្អាតកូនអ្នកខេត្តបាត់ដំបង
ក្នុងនោះដែរ ពិធីមង្គលការរបស់ម្ចាស់បទ «ចាំ» រូបនេះ ក៏បានរៀបចំឡើងនៅឯស្រុកកំណើតរបស់ភរិយា និង មានការចូលរួមយ៉ាងច្រើនពីសំណាក់សិល្បករសិល្បការិនីផងដែរ ។
មកដល់ថ្ងៃនេះរយៈពេលមួយសប្តាហ៍ហើយ Noly និង ភរិយា បានចាប់ដៃគ្នាក្នុងនាមជាស្វាមីភរិយា ស្រាប់តែកាលពីយប់
ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ តារាប្រុសរូបនេះ បានបង្ហោះវីដេអូមួយរបស់ភរិយា កំពុងយំហូរទឹកភ្នែកសស្រាក់
វីដេអូនោះដែរ Noly បានបញ្ជាក់ថា ភរិយាសំណព្វចិត្តរបស់លោក យំ ក៏ព្រោះតែនាងនឹកផ្ទះ។ ក្រោយពីរៀបការហើយ នាង និង ស្វាមី ត្រូវបែកផ្ទះមករស់នៅខាងក្រៅតែ ២ នាក់។ អ្វីដែលចាប់អារម្មណ៍ ទោះជាភរិយា Noly កំពុងយំក៏ពិតមែន
ប៉ុន្តែមហាជនអ្នកគាំទ្របានទស្សនាបែរជាអស់សំណើចទៅវិញ ក៏ព្រោះតែពាក្យមួយឃ្លារបស់ Noly ថា «ការហើយបានប៉ុន្មានថ្ងៃចេញមកនៅផ្សេងពីម៉ាក់ឥឡូវយំនឹកផ្ទះ មានប្ដីហើយនៅយំទៀតប្រពន្ធខ្ញុំ» ៕
សូមទស្សនារូបភាពខាងក្រោម