រាជធានីភ្នំពេញ ៖ តារាសម្ដែង និងកំប្លែងជើងចាស់ យាយ អឿន កំពុងជួបនូវទុក្ខដ៏មហាក្រៀមក្រំខណៈអ្នកម្ដាយជាទីស្រឡាញ់ទទួលមរណ
ភាពកាលពីថ្ងៃចន្ទ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្នុងនោះលោកយាយ បានថ្លែងបញ្ជាក់ទាំងក្ដុកក្ដួលក្នុងកិច្ចសម្ភាសន៍ជាមួយ
តារាញូស៍ ថា៖ ម្ដាយរបស់លោកយាយមរណកាលក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ ហើយបច្ចុប្បន្នសពកំពុងដម្កល់ធ្វើបុណ្យនៅវត្តច័ន្ទរង្សី (កៀនស្វាយ)។
ចំពោះដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកសង្រែងនេះ គេក៏ឃើញមានអ្នកសិល្បៈប្រុសស្រីជាច្រើនបានបង្ហាញអារម្មណ៍សោកស្ដាយ និងចូល
រួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ជាពិសេសគឺលើកទឹកចិត្តដល់លោកយាយ អឿន ចំពោះការបាត់បង់គ្មានថ្ងៃវិលត្រឡប់នេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម