រឿងរ៉ាវបុរសពិការរត់កង់បីបុករថយន្តទំនើបតម្លៃរាប់សិបម៉ឺនម្ចាស់ឡានទារសំណង៣ពាន់ដុល្លារ កំពុងផ្ទុះវែកញែកពេញបណ្ដាញសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចបូរីវីឡាអរគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ករណីជនពិការម្នាក់រត់ កង់បីដើម្បីប្រកបរបរចិញ្ចឹមជីវិត តែមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តនឹង Lexus570 បណ្ដាលឲ្យកំពិតទ្វារឡានខាងឆ្វេង ធ្វើឲ្យភាគីម្ចាស់រថយន្ត ទាមទារសំណងចំនួន ៣០០០$ ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដីរឿងរ៉ាវគ្រោះថ្នាក់ចរាចរណ៍ទាមទារសំណងសន្ធឹកសន្ធាប់នេះ កំពុងក្លាយជាប្រធានបទដ៏ក្ដៅគគុកដែលអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងផ្ទុះការវែកញែកជាហូហែរ មានទាំងខឹងសម្បារ និងអាណិតអាសូរដោយមានអ្នកខ្លះបានបញ្ចេញមតិ ជេរប្រមាថម្ចាស់ឡានថាគ្មាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការយោគយល់អ្នកក្រលំបាក ទាមទារសំណងច្រើនហួសហេតុមិនសមការខូចខាត បើអាចសូមឲ្យមានការលើកលែង ដោយហេតុថាអ្នករត់ កង់បីជាមនុស្សពិការ និងក្រីក្រលំបាក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេលនោះ ក៏មានមតិមួយចំនួនបានលើកឡើង ដោយយល់ចិត្តម្ចាស់ឡាន និងផ្អែកលើអ្នករត់កង់បីមួយចំនួនមានអាកប្បកិរិយាឈ្លើយបើកបរមិនចេះយោគយល់ ព្រហើនបើកជ្រៀតគេឯងថា៖ « បុកហើយអាងធ្វើសងវាខុសទម្រង់ដើម បងដឹងទេផាសអេបបុកឡានខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់មួយចំហៀងគាត់មកសំពះសុំទោសដោយមានហេតុផលគ្រប់យ៉ាងលឺដូចនេះខ្ញុំក៏លើកលែងអោយគាត់តែមួយរយមិនយកផង ដល់ពេលមួយម្សិលម្ង៉ៃបងខ្ញុំគាត់អែបកៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយរកបត់មិនទាំងបានប៉ះពួកផាសអេបផងស្រាប់តែវាចុះមករកវ៉ៃបងខ្ញុំរកទារលុយទាំងមិនបានប៉ះយើងយល់គេតែគេមិនយល់យើង»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment