រាជធានីភ្នំពេញ ៖ តារាចម្រៀងស្រីវ័យក្មេង វីឌី ណែត ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់សំឡេងស្អកគឺ
លោកគ្រូ ហួរ ឡាវី ដោយបច្ចុប្បន្ន តារាស្រីរូបនេះក៏ទើបតែក្លាយជាម្ចាស់ពានរង្វាន់កម្មវិធីប្រលងតារាចម្រៀងអាជីព I Am a Singer Cambodia រដូវកាលទី 2 ដោយនាងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ពិសេសនោះតាមកម្មវិធីធំៗកម្រនឹងបាត់មុខនាងណាស់។
ទន្ទឹមពេលវេលាក៏ចេះតែទៅមុខរីឯប្រជាប្រិយក៏កើនខ្លាំងមិនចាញ់ទឹកបាក់ទំនប់ផងនោះ វី ឌីណែត តារាស្រីល្បីព្រោះសម្លេងស្រែកបែក
វេហារក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដូចគេដាស់ពេលដេកថ្ងៃពុលបាយ ដោយទម្លាយសំនៀងយ៉ាងលន្លង់លន្លោចរួមអ្នកមានគុណជាតន្រ្តីករដ៏វិសេសវិសាល ក្នុងចេតនាប្រាប់ពីលើវីដេអូរបស់ខ្លួនខ្លីនូវចំណងជើងបទថា៖ «ទម្រាំបែកបងអូនសរសៃប្រសាទហើយ»។
ក្រោយទទួលស្ដាប់អ្នកគាំទ្រជាច្រើនមិនអាចទប់ចិត្តបានឡើយក៏នាំគ្នាផ្អើលមិនដឹងមកពីណាខ្លះឡើយចូលខមិនសរសើរចំពោះទឹកដមរបស់
អ្នកចម្រៀងស្រីហង្សមាសរូបនេះ ខណៈលោកឪពុកដែលកេះដេញហ្គីតាជូនផ្ទាល់នោះក៏ទទួលនូវការពេញចិត្តទ្វេគុណពីមហាជនផងដែរ៕
សូមទស្សនារូបភាពខាងក្រោម