សម្តេច ហ៊ុន សែន បង្ហោះសារបញ្ជាក់ថា រូបសម្តេច និង ភរិយា បានតេស្តអវិជ្ជមានកូវីដ ១៩ ប៉ុន្តែនៅតែធ្វើចត្តាឡីស័កដើម្បីសុវត្ថិភាព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅយប់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មុននេះបន្តិច សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារបន្ទាន់មួយទៅលើបណ្តាញសង្គមផ្លូវការផ្ទាល់របស់សម្តេច ដោយបានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យបានជ្រាបពីស្ថានភាពផ្ទាល់របស់សម្តេច និង ក្រុមគ្រួសារ បន្ទាប់ពីបានទទួលដំណឹងនៃការតេស្តវិជ្ជមានកូវីដ ១៩ របស់ប្រមុខការទូតហុងគ្រី ពេលទៅដល់ប្រទេសថៃ ក្រោយបញ្ចប់ការទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ ២០២០ កន្លងទៅនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសារនោះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចផ្ទាល់ និង ភរិយា ព្រមទាំងក្រុមអង្គរក្ស អ្នកបើកបរសរុប ១៨ នាក់ គឺមានលទ្ធផលធ្វើតេស្តអវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជំងឺកូវីដ ១៩ នោះទេ ។ក្នុងសារនោះដែរ សម្តេចបានសុំការយោគយល់ និង អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ និង មន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ ចំពោះការលើកពេលវេលាមួយចំនួន ដែលបានគ្រោងទុកកន្លងមកនោះ ។ ជាពិសេសគឺសម្តេចបានសូមក្រាបព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និង សម្តេចម៉ែ ដែលសម្តេចមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និង ដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបានទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអានសារទាំងស្រុងរបស់សម្តេច ហ៊ុន សែន ដែលបានសរសេរបង្ហោះនៅមុននេះបន្តិច ដូចតទៅ ៖គោរពជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី៣វិច្ឆិកា ២០២០​ ម្សិលមុិញមានវិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និង ភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប ១៨ នាក់លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ ១៩ នោះទេ ។ទោះបីខ្ញុំមិនមានឆ្លងកូវីដ ១៩ ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ​ សូម្បីតែភរិយា កូន​ និង ចៅក៏មិនអាចជួបបានដែរ ។ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និង ហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិន និង ដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកាបាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ
និង ជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស ។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ ៣៨ ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ ។សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ ១២ ដល់ថ្ងៃ ១៥ វិច្ឆិកា ២០២០ ខាងមុខនេះ ។ ទោះត្រូវអាក់ខាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក ១៤ ថ្ងៃតែខ្ញុំនៅតែបំពេញការងារដោយពិនិត្យសម្រេច និង ចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល ។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ ឬ សុំយោបល់ខ្ញុំបានដដែល ។ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ ។ នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព និង សុខភាពទាំងអស់គ្នា ។ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និង ក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំ និង ជូនពរដល់ខ្ញុំ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment