អាយុជាង៧ខែទេ តែកុំមើលកូនស្រី នី រតនា មុខឡើងកំប្លង់ៗចេះគ្រប់ស្ទីលឡើងខ្យូត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ចាប់តាំងពីភរិយារបស់តារាចម្រៀង លោក នី រតនា បានសម្រាលបានកូនស្រីដ៏មានសាច់យ៉ាងទ្រលុកទ្រលន់ រួចមកគ្រួសារតូចមួយនេះកាន់តែមានក្ដីសុខ សុភមង្គលកាន់តែខ្លាំងឡើងៗដោយ តារាប្រុសរូបនេះ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួនធ្វើឲ្យហ្វេនៗលាន់មាត់សរសើរជាញឹកញាប់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើក្រឡេកទៅមើល មុខមាត់កូនស្រីបណ្ដូលចិត្តរបស់តារាចម្រៀងហង្សមាសរូបនេះវិញ ឃើញថា នាងតូចនេះ ពិតជាមានមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាត់ស្អាតគួរឲ្យក្នាញ់ខ្លាំងតែម្តង ខណៈមកទល់នឹងពេលនេះកូនស្រីដែលមានឈ្មោះ អូនមែល ទើបតែមានអាយុត្រឹមតែ ៧ខែ ២៨ តែប៉ុណ្ណោះ ប៉ុន្តែនាងពិតជាមានភាពរឹងមាំ និងសុខភាពល្អ មែនទែន ទើបធ្វើឲ្យប៉ាម៉ាក់ស្រលាញ់ ថ្នមថែដូចគ្រាប់ពេជ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមការបង្ហោះនៅលើផេកហ្វេសប៊ុកដែលមានឈ្មោះថា “Nyvann Melanie – នីវណ្ណ មែលឡានី” បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីស្ទីលថតរូបរបស់នាងតូចខ្យូតៗថែមទាំងបានបញ្ជាក់សំណេរច្បាស់ៗថា៖ “ក្រមុំកំប្លង់ៗ ថ្ងៃនេះអូនមែលបាន 7 ខែ 28 ថ្ងៃហើយចា៎”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញកូនរបស់ខ្លួនគួរឲ្យស្រឡាញ់ដូច្នោះ នី រតនា តារាម្ចាស់បទ «ប្រពន្ធអូនលំបាកហើយ» ក៏បានចែករំលែកបន្តដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ជាមួយសំណេរមួយឃ្លាខ្លីថា៖ “ទឹកមុខលេងគ្រប់ប៉ុស្តិ៍កូនក្រមុំមែល”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment