រាជធានីភ្នំពេញ ៖ តារាបង្ហាញម៉ូត និងសម្ដែងដ៏ល្បីឈ្មោះគឺ កញ្ញា ទឹម រដ្ឋា ដែលសព្វថ្ងៃនេះរូបនាង ទទួលបាននូវការចាប់អារម្មណ៍ជាខ្លាំងពី
បណ្ដាអ្នកគាំទ្រ ដោយជារឿយៗគេតែងតែឃើញវត្តមានរបស់រូបនាង នៅគ្រប់កម្មវិធីធំៗជាច្រើន ខណៈ ទឹម រដ្ឋា គ៏ជាតារាស្រីដែលនិយមចូល
ចិត្តស្លៀកពាក់បែបសិចស៊ីបញ្ចេញរាងដ៏ស្រឡូនស្អាតរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រនាំគ្នាលួចច្រណែនជាមួយនឹងរាងដ៏ស្អាតរបស់រូបនាងគ្រប់ៗគ្នា។
ជាក់ស្តែងលើគណនីហ្វេសប៊ុករបស់ ទឹម រដ្ឋា បានបង្ហោះរូបភាពជាច្រើនសន្លឹក ដោយនាងបានថតសម្អាងការគ្រងឈុតប្រពៃណីខ្មែរ
ក្នុងឈុតកូនក្រមុំ ដែលមើលទៅមានភាពស្រស់ស្អាតធ្វើឲ្យមហាជនជាច្រើនលាន់មាត់កោតសរសើរសម្រស់របស់តារាស្រីរូបនេះ និងចង់ឲ្យ
នាងដឹកដៃគូស្នេហ៍ចូលរោងការឆាប់ៗផង។ ដោយក្នុងនោះ ទឹម រដ្ឋា ក៏បានភ្ជាប់ជាមួយសំណេរចង់ដឹងពីចំណាបអារម្មណ៍របស់ហ្វេនៗខ្លួនថា ៖ “ចង់រៀបការអត់ឃើញ ១ ឈុតនេះហើយ ? ប្រាប់តាមត្រង់មក”៕
សូមទស្សនារូបភាពខាងក្រោម