រាជធានីភ្នំពេញ ៖ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ឡោម លក្ខិណា ក្រោយស្វាមីជាទីស្រលាញ់បានទទួលមរណភាពដោយសារ
គ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅ នាងមិនសូវបានបង្ហាញមុខនៅក្នុងរង្វង់សិល្បៈដូចកាលពីមុននោះឡើយ ដោយជាប់រវល់ក្នុងមើលថែកូនតូច និងពង្រឹងលើមុខជំនួញបន្ថែមពីអាជីពជាអ្នកសិល្បៈ ។
ដោយឡែកកាលពីពេលថ្មីៗនេះ គេឃើញនៅលើគណនីហ្វេសប៊ុករបស់ ឡោម លក្ខិណា បានបង្ហោះសារថា ៖“លាហើយកម្ពុជាអើយសូមលាទាំង
អាឡោះអាល័យ”។ ក្រោយបង្ហោះសារបែបនេះគេឃើញមានអ្នកគាំទ្រជាច្រើបានចូលមកខមិន សួរសុខទុក្ខ និងជូនពរអោយនាង និងកូន សុខសប្បាយ ជួបតែមនុស្សល្អល្អជីវិតពោរពេញទៅដោយពន្លឺ។
ក្រោយពីឃើញមហាជន បារម្ភ និងជួនពរដល់នាងគ្រប់គ្នាដូច្នេះ ស្រាប់តែតារាសម្តែងស្រីកូនមួយរូប នេះបានបង្ហោះសារឆ្លើយតបភ្លែតថា
៖“អរគុណច្រើនបងប្អូនទាំងអស់គ្នាដែរបានចូលខមិនសួរផងឆាតសួរផងថាខ្ញុំផុសលាទៅណាឥឡូវនេះសុំបកស្រាយថាខ្ញុំមិនទៅណាទេខ្លាចកូវីដគ្រាន់តែនឹកដល់បទចម្រៀងក្រោមស្នាព្រះហស្ត ព្រះបរមរតនកោដ្ឋពីរោះ”៕
សូមទស្សនារូបភាពខាងក្រោម