កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅ ថ្មីៗនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ “Øun Møm” បានបង្ហោះវីដេអូមួយពីក្មេងស្រីម្នាក់ ដែលច្រៀងបទ “ពឺតៗ” ដល់ថ្នាក់ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងសឹងតែមិននឹកស្មានដល់ ថែមទំាងមានការចែករំលែកតគ្នាយ៉ាងច្រើន។
នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះទៀត គេឃើញ ក្មេងស្រីម្នាក់នេះ លេចមុខសារជាថ្មីទៀតហើយ ដោយច្រៀងតាមបទពីរោះៗជាច្រើន។
ក្នុងនោះ គ្រប់គ្នា ក៏បានចាប់អារម្មណ៍ ចំពោះក្មេងស្រីម្នាក់នេះផងដែរ ដែលបានច្រៀងបទ “ចង់សុំ Wifi” ដែលជាសំនៀងដើម
របស់ តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា មើលទៅកាយវិការ និងទឹកមុខ សមអើយសម សូម្បីតែ តន់ ចន្ទសីម៉ា ក៏លាន់មាត់ថា “មានដុង ឆ្លាតគួរអោយស្រលាញ់”។
មួយវិញទៀត សូម្បីតែប្រិយមិត្តទូទៅ ក៏និយាយដែរថា ៖ គួរអោយស្រលាញ់ណាស់, ឆ្លាតម្លេស, ចេះណាស់, ច្រៀងពីរោះដូចអូនដែរ,
សំខាន់បទ អាយដល ទៀត, ឆ្លាតណាស់ ហើយស្អាតទៀត។ ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅទស្សនាក្មេងស្រីម្នាក់នេះទំាងអស់គ្នា ចាប់ពីនាទី ទី 11:00 តទៅ ៖
សូមទស្សនារូបភាពខាងក្រោម
https://www.facebook.com/100010870715073/videos/1243752062663806/