មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលពេលនេះសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននារីអ្នកលក់ឥវ៉ាន់ តាមអនឡាញម្នាក់បន្ទាប់ពីយកលុយគេហើយ មិនប្រគល់ឥវ៉ាន់អោយគេ
ដែលករណីនេះត្រូវបានធ្វើឡើងដោយសមត្ថកិច្ចនៃការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តសៀមរាប បានឃាត់ខ្លួននារីម្នាក់
សមត្ថកិច្ចបានឲ្យដឹងថា នារីរូបនេះមានឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។សមត្ថកិច្ចបន្តថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០
ស្ត្រីរូបនេះ បានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះ ឈ្មោះសាំង វីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាពលករកូរ៉េ) តាមបណ្ដាញទំនាក់ទំនងសង្គម
រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះ តាមការសន្យានោះទេ។បច្ចុប្បន្នជន
សង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនតុលាការដេីម្បីអនុវត្តតាមផ្លូវច្បាប់៕
សូមទស្សនារូបភាពខាងក្រោម