ដូចដែលប្រិយមិត្តធ្លាប់បានជ្រាបរួចមកហើយពីអ្នកនាង សុឹម សូលិកា គឺជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែល
ទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។
ងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញម្តង ក៏មិនធម្មតាឡើយ ដោយតារាសម្តែងរូបនេះ តែងតែបង្ហាញក្តីរីករាយ កក់ក្
ឲ្យគ្នាទៅវិញទៅមក មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។យ៉ាងណាមិញកាលពីម្សិលមិញ អ្នកនាងបានធ្វើខួបកំនើតជូនកូនស្រីខ្លួននិងបានបង្ហោះសារថា ២០ ឆ្នាំកន្លង ពេលនេះម៉ោងនេះ ម៉ែកំពុងតែឈឺផង ភ័យខ្លាចផង ត្រេកអរផង …គិត
សព្វគិតគ្រប់ ប្រឹងប្រែងណាស់ ទម្រាំបានឆ្លងទន្លេរួច ។រាត្រី ៨ វិច្ឆិកា ២០០០ / ២០២០ ម៉ែបានបង្កើត និងបីបាច់ថែរក្សាកូនស្រីម្នាក់
ដ៏ឆ្លាត ហើយគួរអោយស្រលាញ់បំផុត ម៉ែសូមបួងសួងដល់បារមីវត្ថុស័កសិទ្ធិក្នុងលោកនេះ តាមថែរក្សាកូន អោយបានសុខសប្បាយ មានសំណាងល្អពេញមួយជីវិត មានលាភជ័យ អាយុវែង សូមរីករាយថ្ងែខួបកំណើត កូនមាសម្ដា