គ្រូហុងស៊ុយ ណាលី ទាយថាឆ្នាំ ២០២១ ទំនិញច្រើនមុខឡើងថ្លៃ ហើយរាំងស្ងួតខ្លាំងទូទាំងពិភពលោក (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកគ្រូហុងស៊ុយ ណាលី គឺជាសាស្ត្រាចារ្យគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលត្រូវបានពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន អ្នកវិនិយោគ អ្នកជំនួញ អញ្ជើញឱ្យទស្សន៍ទាយ និង គុនគូរអំពីថ្ងៃខែឆ្នាំ ព្រមទាំងទីតាំងធ្វើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំនួញអាជីវកម្មរបស់គេ ។ ក្នុងនោះអ្នកដែលចង់ទិញផ្ទះ ទិញទ្រព្យធំៗ ក៏មិនដែលមើលរំលងពីក្បួនហុងស៊ុយរបស់អ្នកគ្រូដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្មីៗនេះ អ្នកគ្រូហុងស៊ុយខាងលើនេះ បានព្យាករណ៍សម្រាប់ឆ្នាំ ២០២១ ខាងមុខនេះថា ស្ថានភាពពិភពលោកនឹងមានការឡើងថ្លៃនូវមុខទំនិញ និង លើជំនួញមួយចំនួន ក៏ដូចមានភាពរាំងស្ងួតទូទាំងពិភពលោកទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីដេអូ ព្យាករណ៍ឆ្នាំ ២០២១ នោះដែរ អ្នកគ្រូហុងស៊ុយ ណាលី បានលើកឡើង ៦ ចំណុចដូចជា ទី ១៖ មានទំនិញ Brand brand ឡើងថ្លៃ, ទី ២៖ មាសឡើងថ្លៃខ្លាំង, ទី ៣៖ អចលនៈទ្រព្យល្អជាងឆ្នាំ ២០២០, ទី ៤៖ រញ្ជួយផែនដី ផ្ទុះភ្នំភ្លើងខ្លាំងនៅប្រេស៊ីល និង ជប៉ុន, ទី ៥៖ រាំងស្ងួតខ្លាំងទូទាំងពិភពលោក និង ទី៖ ៦ សត្វល្អិតកាត់ដំណាំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ វីដេអូនៃការព្យាករណ៍នោះទើបតែបង្ហោះកាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ប៉ុណ្ណោះ តែនៅយប់ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តម្លៃមាសបានធ្លាក់ចុះ ហើយអ្នកគ្រូហុងស៊ុយ ណាលី ក៏បានបន្ថែមទៀតថា «តម្លៃមាស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាក់ចុះហើយ យើងអាចទិញក្នុងកំឡុងពេលនេះ ព្រោះវានឹងហក់ឡើងខ្លាំងវិញ ហើយចាំលក់ចេញក្នុងពាក់កណ្តាលខែមករាដល់ចុងខែមករា ។ ហើយមាសតម្លៃឡើងដល់ខែមិនា តែក្នុងខែមករាតម្លៃមាសល្អជាងគេ ប្រញ៉ាប់លក់ចេញចុះ កុំទុកលុយគាំងចោលយូរ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment