ស្រីស្រស់វ៉ាន់ នីឡា សរសើរគូស្នេហ៍មិនចេះប្រចណ្ឌ សូម្បីតែធ្វើបែបនេះនៅពីមុខ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រីស្រស់តូចច្រឡឹង កញ្ញាវ៉ាន់ នីឡា តារាកំប្លែង CTN បានសរសើរគូស្នេហ៍ថ្មីពេញៗមាត់ថា មិនចេះប្រចណ្ឌនាងផ្ដេសផ្ដាសឡើយ ពោលគឺនាងអាចលេងកំប្លែង និងសម្ដែង តាមចិត្តចង់ ដោយគ្មានការបារម្ភខ្លាចគូដណ្ដឹងអន់ចិត្តនោះទេ។នីឡា វាចាថា ”ខ្ញុំអាចលេងកំប្លែងនៅលើឆាក ទោះជាមានឈុតឱបស្និតស្នាល ក៏គាត់ (សក្ការៈ) មិនដែលប្រចណ្ឌខ្ញុំដែរ។ និយាយទៅគាត់យល់ពីអាជីពសិល្បៈច្បាស់ណាស់ អីចឹងខ្ញុំអាចលេងសិល្បៈបានតាមចិត្តចង់”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីថា គូស្នេហ៍បើកដៃឲ្យសម្ដែងសិល្បៈដោយសេរីនោះ ស្រីស្អាតវ៉ាន់ នីឡា ក៏អះអាងថា មង្គលការរបស់នាង ជាមួយលោកស៊ុត សក្ការៈ អាចនឹងរៀបចំនៅដើមឆ្នាំ២០២១ ខាងមុខនេះដែរ បន្ទាប់ពីបានលើកពេល កាលពីខែឧសភា ឆ្នាំ២០២០ ម្ដងរួចទៅហើយ ព្រោះតែកូវីដ-១៩។វ៉ាន់ នីឡា បន្ថែមថា ”និយាយទៅ ខាងគាត់ (គូដណ្ដឹង) ចាំតែសញ្ញាពីខាងយើងទេ បើគិតគូរពេលណា គាត់នឹងរៀបចំតាមយើង។ ចំពោះរឿងរៀបការ ខ្ញុំអាចនឹងរៀបចំនៅដើមឆ្នាំ២០២១ ខាងមុខនេះហើយ ប៉ុន្ដែមិនទាន់កំណត់ថ្ងៃជាក់លាក់ទេ ព្រោះចាំមើលសភាពជាក់ស្ដែងសិន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតតែមង្គលការត្រូវលើក ដោយមិនទាន់កំណត់ថ្ងៃរៀបការច្បាស់លាស់មែន ក៏វ៉ាន់ នីឡា ថានាងគ្មានការបារម្ភច្រើនពីការប្រែប្រួលនោះទេ ដោយនាងថា ពេលនេះរូបនាងជាមួយគូដណ្ដឹងកំពុងតែចុះសម្រុងគ្នាល្អណាស់។ដោយឡែក ទាក់ទងរឿងដែលគេល្បីថា នាងពោះធំ ព្រោះតែឃើញនាងស្លៀករ៉ូបរលុងៗ ដូចកំពុងពពោះនោះ ត្រូវបានវ៉ាន់ នីឡា ថានោះគ្រាន់តែនាងស្លៀកជាឈុតពោះធំលេងក្នុងរឿងកំប្លែងទេ ហើយនាងចង់ដឹងថា ក្រោយលេងរឿងនោះហើយ យ៉ាងម៉េច ស្រាប់តែគេច្រឡំថា នាងពោះធំមែនទែនទៅវិញ។ នាងថា មិនបានពបោះមុនរៀបការនោះទេ ព្រោះការលេងឈុតពោះធំនោះ មានតែក្នុងរឿងប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាន់ នីឡា ជាកូនស្រីលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ អ្នកដឹកនាំក្រុមកំប្លែង CBS បានភ្ជាប់ពាក្យជាមួយលោកស៊ុត សក្ការៈ បន្ទាប់ពីនាងបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹង លោកផន រង្សី ដែលជាកូនថៅកែវង្សល្ខោន ភី សុគន្ធី ហើយលោករង្សី បានរៀបការជាមួយនារីថ្មីនៅខេត្តតាកែវ ក្រោយចែកផ្លូវជាមួយនាងភ្លាមៗម្លេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ អនាគតម្ដាយក្មេករបស់វ៉ាន់ នីឡា អ្នកស្រីសរ មុន្នីរស្មី បានក្លាយទៅជាភរិយារបស់អតីតតារាសម្ដែងលោកព្រីង ច័ន្ទបុត្រ ឬនាយចេក បន្ទាប់ពីអ្នកទាំង២ បានចុះអេតាស៊ីវិលជាមួយគ្នាកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ ហេតុនេះហើយ នីឡា ច្បាស់ជាហៅនាយចេក ថា ”ប៉ាក្មេកៗ” ជាមិនខាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាន់ នីឡា បន្ថែមថា ម្ដាយក្មេកនាងជាស្រ្ដីមេម៉ាយ ហើយភ្ជាប់ស្នេហ៍ជាមួយលោកព្រីង ច័ន្ទបុត្រ មែនហេ តុនេះហើយពេលនេះនាងហៅនាយចេក ថា ”ពូ” ឬ ”ប៉ាៗ” អីចឹងទៅ។ នាងថា អាជីពកំប្លែងរបស់នាងពេលនេះ ក្រៅពីជាប់សម្ដែងនៅលើឆាក CTN ជារៀងរាល់សប្ដាហ៍នោះ នាងក៏មមាញឹកថតសម្ដែងកំប្លែងវគ្គខ្លីៗជារៀងរាល់ថ្ងៃផងដែរ។ទោះបីជាវ៉ាន់ នីឡា មានគូដណ្ដឹងមែន តែសម្រស់គួរឲ្យក្នាញ់របស់អ្នកកំប្លែងតូចច្រឡឹងរូបនេះ នៅតែធ្វើឲ្យប្រុសៗជាច្រើនលង់ស្នេហ៍ ខណៈពេលនេះ នីឡា កាន់តែកាលីព និងទាក់ទាញថែមទៀត នៅពេលដែលនាងជិះរថយន្ដទំនើប BMW៕ ហ៊ឹម វិចិត្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment