បើយើងនិយាយពីវិស័យចំរៀងគឺយើងនិងនឺកទៅដល់ផលិតកម្មរបស់លោកឡេងណាវ៉ាត្រា ទោះបីជាផលិតកម្មនេះទើបតែចាប់កំណើតក្រោយគេក្ដីគឹមួយរយះចុងក្រោយនេះ ផលិតកម្មហ្គាឡាក់ស៊ីណាវ៉ាត្រា
មានភាពល្បី្លល្បាញរន្ទឺ ដោយសារតែផលិតកម្មនេះប្រមូលផ្ដុំទៅដោយតារាល្បី និងអ្នកនិពន្ធល្បីៗជាច្រើន។តែទោះយ៉ាងណាផលិតកម្មGalaxyNavatraនៅតែបន្តបង្កើនសមត្ថភាពនិងគុណភាពរបស់ខ្លួនឲ្យកាន់តែរីកចម្រើន
ខ្លាំងបន្ថែមទៀតដើម្បីបម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនមិនឲ្យខកបំណងឡើយស្ថិតក្រោមការដឹកនាំដ៏យកចិត្តទុកដាក់និងផ្តល់តម្លៃខ្ពស់ពីសំណាក់លោកឧកញ៉ាចិត្តធម៌ឡេងណាវ៉ាត្រាជាអតីត
ពលករធ្វើការនៅប្រទេសកូរ៉េដែលបានឆ្លងកាត់រសជាតិជីវិតដ៏សែនជូរចត់ច្រើនរាប់មិនអស់ទម្រាំមានថ្ងៃនេះ។ដោយឡែកថ្មីៗនេះអ្នកគាំទ្រពិតជាមានការភ្ញាក់ផ្អើលនិងគួរឲ្យស្ងើចសរសើរជាខ្លាំងខណៈឃើញលោកឧកញ៉ាឡេងណាវ៉ា
ត្រាបាននាំគ្រួសារGalaxyNavatraទៅដើរលេងលំហែកាយលក្ខណៈទេសភាពស្រុកស្រែទៅដល់ទឹកដីខេត្តព្រៃវែងដោយបានរកខ្យងអូសត្រីបង់សំណាញ់រួចយកត្រីស្រែធម្មជាតិមកអាំងមើលទៅពិតទំនងគួរឲ្យឆ្ងាញ់ដល់ហើយ។ក្នុងនោះលោកយឹមតាស្រង់ក៏បានបញ្ជាក់សារខ្លីមួយឃ្លាថា៖«ថ្ងៃនេះមកព្រៃវែងបង្កៃ
ត្រីចុចទឹកត្រីអំពិលទុំមួយថ្ងៃ»។យ៉ាងណាមិញក្រោយឃើញមុខម្ហូបនិងសកម្មភាពជួបជុំគ្នាយ៉ាងសប្បាយរីករាយបែបនេះធ្វើឲ្យអ្នកគាំទ្រលានមាត់ថា៖ ពិតជាប្លែកអារម្មណ៍មែនបង,ក្តីសុខសុភមង្គលនេះហៅថារសជាតិសុភមង្គលនៃជីវិតដែលមនុស្សគ្រប់ៗគ្នាប៉ងប្រាថ្នាចង់បាន,មើលទៅសប្បាយដល់ហើយ,គ្រាន់តែមើលក៏មានក្តីសុខដែរមេអើយធ្លាក់ខ្យល់ត្រជាក់អ៊ីចឹងទៀតខប់ណាស់,ទំនងឆ្ងាញ់ណាស់។
សូមទស្សនារូបភាពខាងក្រោម