មហាជនពិតជាស្គាល់កូនស្រីសំនព្វចិត្តលោកតាវិចទ័រ គឺ នីឡា យ៉ាងណាមិញដោយសារតែទេព្យកោសល្យ ប៉ិនប្រសព្វទៅលើវិស័យសិល្បះកំប្លែងធ្វើអោយ នីឡា កាន់
តែទទួលបានប្រជាប្រិយភាពខ្ពស់ លើសពីនេះទៅទៀត នីឡា មានសម្រស់ស្រស់សោភា ស្អាតខ្លំាងរហូតមហាជន
ស្ញើចសរសើរគ្រប់គ្នា ស្របពេលកញ្ញា កាន់តែជោគជ័យវិស័យសិល្បះនោះ កញ្ញា ក៌មានជំនួញ ក្នុងដៃផងនោះ។
ជាក់ស្តែងក្រោយកូវីដ១៩ បានស្ងប់ស្ងាត់រសាត់ឆ្ងាយមួយរយៈខ្លីនោះតារាប្លែងស្រីវ័យក្មេងរូបនេះ ក៏គ្រោងដឹកដៃអនាគត
ស្វាមីចូលរោងការនៅក្នុងខែ១១នេះតាមគម្រោងប៉ុន្តែគ្រប់យ៉ាងត្រូវបានអាក់ខានសារជាថ្មីម្តងទៀតដោយសារតែ
បញ្ហាកូវីដ១៩បានផ្ទុះឡើងហើយរាជរដ្ឋាភិបាលក៏បន្តប្រកាសឲ្យផ្អាកពិធីមង្គលការ និងពិធីផ្សេងៗដែលមានការប្រមូលដុំមនុស្សច្រើនការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទើបធ្វើឲ្យ នីឡា បានផ្អាកពិធីមង្គលការ និងបានធ្វើការបង្ហោះសារខ្លីថា ៖ «មាន2ជម្រើស សែន និងចុះអេតាស៊ីវិល»៕
សូមទស្សនារូបភាពខាងក្រោម