កាលពីថ្ងៃម្សិលមិញនេះទី២៨ ខែកញ្ញា ឆ្នាំ២០២០ មានពត៌មានដ៏សែនរំជួលចិត្តមួយបានកើតឡើងដោយបងប្រុសម្នាក់បានលាចាកលោកចោលពិភពលោកដ៏ធំធេងមួយនេះ គ្មានថ្ងៃត្រលប់
ដោយបន្សល់ទុក្ខកូនប្រុសតូចម្នាក់នឹងម្ដាយអោយរស់នៅកំព្រាឯកាលើវាលវដ្ដសង្សារដ៏ធំធេង។
បងប្រុសដែលបានទទួលអនិច្ចកម្មប្រពន្ធរបស់គាត់មិនបានបង្ហើបអត្តសញ្ញាណនោះទេ
មានអាយុប្រមាណជា៣៥ទៅ៤០ឆ្នាំ។បានទទួលមរណៈភាពដោយសារតែគាំងបេះដូង។
ក្រោយពេលប្ដីបានស្លាប់បាត់បង់ជីវិតប្រពន្ធរបស់គាត់បានបង្ហោះសារនឹងវីដេអូលើគណនីហ្វេបុករបស់នាងដោយរៀបរាប់យ៉ាងខ្លីថា “សូមបងទៅឲបានសុខ
ចាប់ជាតិកំណើតថ្មីសូមឲបានល្អជាងជាតិនេះ”។ប្រពន្ធរបស់ជនរងគ្រោះក៏បានបង្ហោះសារនឹងវីដេអូជាបន្តបន្ទាប់ទៀតដោយរៀបរាប់បន្ថែមថា“កូនហៅប៉ាឲងើបញាំុំបាយ ប៉ាលែងដឹងហើយកូន” “មិនគួរទេនៅដើរលក់រាល់ថ្ងៃ”។
សូមទស្សនារូបភាពខាងក្រោម