រាជធានីភ្នំពេញ ៖ មហាជនពិតជាបានដឹងហើយថាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ តារាកំប្លែងជើងចាស់នាយស្មាញ បាន
ទទួលមរណភាពដោយសារគ្រោះថ្នាក់ចរាចរណ៍នៅ ផ្លូវ៦០ម៉ែត្រនៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បើគិតរហូតមកពេលនេះ នាយ បានលាចាកលោក អស់រយៈពេលជិត១ឆ្នាំមកហើយក្រោមការសោកស្ដាយពីសំណាក់ក្រុមគ្រួសារ និងមហាជនយ៉ាងក្រៃលែង
ជាក់ស្តែងទើបតែពេលថ្មីស្រាប់តែភរិយារបស់ នាយស្មាញ ក៏បានបង្ហោះសារនឹករឭកស្វាមីចែកឋានទៅជាង១០ខែថា ៖ “ ស្នាមញញឹមគាត់គួរឱ្យនឹកណាស់មិនស្អាតទេតែជីវិតប្ដីប្រពន្ធឆ្លងកាត់រឿងរ៉ាវជាច្រើន មកដល់ថ្ងៃនេះទោះបីប៉ុន្មានឆ្នាំទៅមុខទៀតអូននៅតែនឹករហូតដែរ
គ្មានអ្នកណាមកជំនួសបងបានឡើយ ដើរដល់ផ្លូវបែកដូចរឿងបដាចាអញ្ចឹងស្លាប់ក៏មិនកើតរស់ទាំងវេទនាសព្វថ្ងៃទោះបីដួលរាប់រយដងក៏ខំប្រឹងខ្ញុំត្រូវធ្វើឲ្យបានអរគុណពុកម៉ែបងប្អូនណាស់ឥឡូវគាត់លាយើងរហូតហើយឃើញតែរូបថតចំណែករូបកាយប្រហែលគាត់ទៅចាប់
ជាតិហើយមើលទៅមួយរយៈនេះខ្ញុំពុំសូវដែលសុបិនឃើញគាត់ច្រើនទេ មានគេយល់សុបិនប្រាប់ខ្ញុំថាប្ដីខ្ញុំដើរតាមខ្យល់គួរឱ្យសង្វេគគាត់ណាស់បើសិនខ្ញុំមានកម្លាំងមាំមួនរកស៊ីមានបានខ្ញុំធ្វើអ្វីដែលគាត់បាននិយាយជាមួយខ្ញុំធ្វើឲ្យបានពេលគាត់ស្លាប់ទៅសង្ឃឹមថាខ្ញុំរស់នៅ និង
រកលុយកាក់ធ្វើបុណ្យឱ្យគាត់ឥឡូវនេះលទ្ធភាពខ្ញុំបានតែបន្តិចបន្តួចតែប៉ុណ្ណោះគ្មានធំដុំទេពីព្រោះខ្ញុំកំពុងព្យាបាលជំងឺដែរអរគុណពុកម៉ែបងប្អូនណាស់ដែលជួយគាំទ្រ»៕
សូមទស្សនារូបភាពខាងក្រោម