# កូនប្រសាស្រីវ័យ ក្មេងទើប រៀបការថ្មីថ្មោង ដែលបាន បាត់ខ្លួនកាលពីប៉ុន្មាន ថ្ងៃមុននេះ ហើយក្រុមគ្រួសារ ជាពិសេសឪពុកក្មេកមានការព្រួយ បារម្ភនិងកាន់រូបថត តាមរកគ្រប់ច្រកល្ហកនោះ ពេលនេះបានទទួលដំណឹងហើយ គឺនាងបានវេចបង្វេចទៅតាមប្រុសថ្មី ដោយមិនមានការ អាឡោះអាល័យឡើយ ។# នេះបើតាមការឱ្យដឹងពីឪពុកក្មេក និងបុរសអភ័ព្វស្នេហ៍ដែលជាប្តីរបស់នាង ។ ទន្ទឹមនោះ បុរសជាប្តីស្ទើរកកឈា ម បន្ទាប់ពីទទួលបានដំណឹង ដ៏សែនឈឺចាប់នេះ ។ គួររំលឹកថា៖ ខណៈរកនាងមិនទាន់ ឃើញ ប្តីអះអាង
ថាស ង្ស័ យ ប្រពន្ធរត់ តាម ប្រុសថ្មីបាត់# បុរសរូបនេះ បានពោលពាក្យ យ៉ាងកម្សត់ថា តើបងខុសអីបានជា អូនរត់ចោលបង បែបនេះ ? កូនប្រសាស្រី ដែលរត់ចោលប្តីនេះឈ្មោះ ថន ដាវី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រ កាត់ដេរស្នាក់នៅបន្ទប់ជួល ក្នុងភូមិទួលពង្រសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកប្តីឈ្មោះ ឈាត ឆើត អាយុ
២០ឆ្នាំ ជាជាងអគ្គិសនី បម្រើការនៅខេត្តព្រះសីហនុ ។ អ្នកទាំងពីរនាក់ត្រូវជាបងប្អូនជីទួតមួយនឹងគ្នា មានស្រុកកំណើរនៅភូមិធ្លក ឃុំស្ពឺ ស្រុកបាភ្នំ ខេត្តព្រៃវែង។# តាមឪពុកក្មេកឈ្មោះ ឈួន ឈាត អាយុ៤០ឆ្នាំ ជាកសិករ បានឲ្យដឹងតាមទូរស័ព្ទថា កូនប្រសាស្រីដែល បាត់ខ្លួននេះបានទទួលដំណឹងហើយ ដោយកូនស្រីនោះ បានទូរស័ព្ទមកប្រាប់ម្តាយ បង្កើតរបស់ខ្លួនកាលពីល្ងាចថ្ងៃទី៤ ខែវិច្ឆិកា កុំឱ្យបារម្ភ ហើយម្តាយក៏បានមកប្រាប់គាត់ជាដន្លងនៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ។# ឪពុកក្មេករូបនោះក៏បានឱ្យដឹងថា កូនប្រសាស្រីដែល#
បានបាត់ខ្លួននេះ គឺបានវេច បង្វេចចុះចោល ផ្ទះទៅតាមប្រុសស្នេហ៍ ។ មុនបាត់ខ្លួន ដោយបាត់ បង្វេចខោអាវ គាត់មានការស ង្ស័ យ ដែរតែមិនហ៊ាននិយាយ ។ គាត់នឹងទាមទារប្រាក់បណ្ណាការចំនួន១.៦០០ដុល្លារមកវិញ ព្រោះទើបតែរៀបការរួចថ្មីៗ ស្រាប់ត រត់ចោលប្តី ។# បុរសជា ឪពុកក្មេកបាន ឲ្យដឹងទៀតថា ក្រុមគ្រួសារខាងស្រីជា បងប្អូនដីដូនមួយនឹងគ្នា មិនទាន់ដឹងថា គិតយ៉ាងណានោះទេ ។ ជួបជាមួយបុរស អភ័ព្វស្នេហ៍ដែលប្រពន្ធរត់ចោល បានឲ្យដឹងតាមទូរស័ព្ទថា ខ្លួនមានការស ង្ស័ យថា ប្រពន្ធរបស់ខ្លួនបាន
ស្រឡាញ់គ្នាជាមួយបុរសនោះ តាំងពីមុនពេលរៀបការម្ល៉េះ# បានជានៅសុខៗ វេចបង្វេចចុះ ចោលផ្ទះបែបនេះ ។ បើស្រឡាញ់គេហើយ ហេតុអីក៏មករៀបការ ជាមួយបងធ្វើអ្វី ? ការបាន៤ខែ ហេតុអី្វអូនប្រាប់ម៉ែ ថារត់តាមប្រុសទៅវិញ ? តើបងខុសអី បានជាអូនរត់ចោលបងបែបនេះ ឬមួយបងក្រ ឯគេមាន លុយ ? មួយរយៈពេល ដែលយើងរស់នៅជាមួយគ្នា ល្អូកល្អឺនណាស់ ហេតុអ្វីក៏អូនទៅ ដោយមិនអាឡោះអាល័យ…និងមិនអស់ ចិត្តសោះ ?# គួរបញ្ជាក់ថា កម្មការិនីរូបនេះបានបាត់ខ្លួនកាល ពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ
២០១៩ មិនឃើញទៅធ្វើការឡើយ ។ បន្ទាប់ពីបាត់ខ្លួន បុរសជាឪពុកក្មេកបាន កាន់រូបថតតាមរកគ្រប់ច្រកល្ហកព្រមទៅប្តឹងនគរបាល ប៉ុស្តិ៍ទួលសង្កែទី១ កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ដើម្បីឱ្យជួយតាមរក បន្ទាប់ពីគាត់បានរកគ្រូទាយ ថា កូនស្រីនៅម្តុំខាងជើង រង្វង់មូលកួចកាណុង ។# ចំណែកជាប្តីរបស់នាង ធ្វើការនៅឯខេត្តព្រះសីហនុ ក៏បានធ្វើដំណើរមកទាំង អន្ទះសាដែរ ដើម្បីតាមរកប្រពន្ធ ជាទីស្រឡាញ់ រួមជាមួយនឹងក្តីបារម្ភពី ឪពុកម្តាយបង្កើត ដែលយំសោករាល់ ថ្ងៃព្រោះតែបាត់កូន ស្រីសំណព្វចិត្ត ។ ប៉ុន្តែទីបំផុត កូនស្រីរូប នេះ បានផ្តល់ដំណឹងដ៏សែនឈឺ ចាប់និងអាម៉ាស់ដោយប្រាប់ថា នាងរត់តាម ប្រុសទៅវិញ ។ បើនាងមានសង្សារ ហើយ មករៀបការធ្វើអ្វី ?
សូមទស្សនារូបភាពខាងក្រោម