បរទេស៖ ទាក់ទងនឹងរឿងអប្រិយជំនឿ ជាទូទៅមនុស្សយើងតែងមានទស្សនៈផ្សេងៗពីគ្នាខ្លះជឿ ឬមិនជឿ។ ដោយឡែកងាកមកនារីម្នាក់ ដែលជាអ្នកប្រមាញ់វិញ្ញាណឈ្មោះថា
Lynn Ludwig បានធ្វើដំណើរកម្សាន្តនិង បានដើរទៅក្នុង ផ្លូវ Mount Misery នៅទីក្រុងញូវយ៉ក ប្រទេសអាមេរិក
បន្ទាប់មកក៏បានបានចូលទៅក្នុងព្រៃមួយដែលមានរឿងតំណាលថាព្រលឹងខ្មោចនៅទីនោះ ចាំលងបន្លាចអ្នកដំណើរដែលចូលមកទីនោះ ដោយគិតឃើញដូច្នេះហើយក៏យក ទូរស័ព្ទមកថតវីដេអូនៅ
ទីនោះក្នុងគោលបំណងថា ក្រែងអាចផ្តិតយកអ្វីគួរឲ្យចាប់អារម្មណ៍ តាមរយៈកាំមេរ៉ា។ មិនខុសនោះទេ ក្រោយពីបានថតវីដេអូចប់ស្រេចហើយ Lynn Ludwig ក៏
បានយកវីដេអូនោះមក កែតម្រូវចេញខ្លះក៏សង្កេតឃើញថាមានអ្វីមិនប្រក្រតីនៅក្នុងនោះដោយ មានអ្វី ស ស្ទង់ៗ ដូចជាស្រមោលមនុស្ស ងាកមុខមកមើលកាំមេរ៉ាហើយ
ងាកទៅវិញ នៅក្បែរឈើនៅក្នុងព្រៃនោះ ហើយនៅក្នុងមួយយប់នោះគឺនារីម្នាក់នេះនិង អ្នកដែលមកជាមួយគ្នាមានអារម្មណ៍ថា មាននរណាម្នាក់ផ្សេងទៀតកំពុងតែនៅជាមួយពួកគេពេញមួយយប់ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម