អ្នកលេងហ៊្វេសបុកភាគច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នា ផ្ទុះការចាប់
អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែល
មិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ
២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។ ដោយឡែកងាកមកជាងថតអាជីពម្នាក់ដែលមានឈ្មោះថា កឹម
សុវណ្ណា ដោយជាងថតម្នាក់នេះបានថតរូបភាពក្មេងប្រុស ពេជ្រ ធារ៉ា ពេលកំពុងប្រណាំងកង់ បានយ៉ាងស្អាត
រួចយកមកបង្ហោះនៅលើបណ្តាញសង្គមទើបមានមហាជនជាច្រើនមានការចាប់អារម្មណ៍និងចែករំលែករូបថតនេះតៗគ្នារាប់មុឺននាក់ផងដែរ ៕
សូមទស្សនារូបភាពខាងក្រោម