រំលឹកបន្តិចថា៖ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្ម ទ ណ្ឌ ក្រសួងមហាផ្ទៃ ចា ប់
ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានី
នំពេញ។ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅ
ក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ។តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ទទួលបាននៅពេលកម្លាំងនគរបាលបាន
បង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិ ហារកេរ្ តិ៍ជាសាធារណៈ, ញុះញ ង់ឲ្យមាន
ការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះ ត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះ ត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាពចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រ ហ្ម ទណ្ឌ ដើម្បីចាត់ការបន្តទៀត។ ជាក់ស្តែងងាកមកគណនី ស្វាមីអ្នកនាងទ្រី បានឃេីងផង ដាណាបានបង្ហោះសារថា៖ «ខ្ញុំរស់របៀបខ្ញុំ គេរស់នៅរបៀបគេ កុំប៉ះពាល់គ្នាគឺសុខសាន្ត តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ ប៉ះពាល់កិត្តិយសខ្ញុំ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅកាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline »៕
សូមទស្សនារូបភាពខាងក្រោម