រាជធានីភ្នំពេញ ៖ តារាចម្រៀងទ្រនំថោនលោក គូម៉ា បានបង្ហោះនូវរូបភាពបង្ហាញទឹកមុខស្មើមួយសន្លឹក ថែមភ្ជាប់ដោយសំណេររៀបរាប់អប់រំស្មារតីដល់មនុស្សទូទៅឲ្យតស៊ូក្នុងឆាកជីវិត កុំចុះចាញ់ភាពលំបាកថា៖
«អត់ធ្មត់មកយូរហើយ អត់ធ្មត់បន្តិចទៅ អត់ធ្មត់ដើម្បីភាពល្អប្រសើរ និងភាពជោគជ័យ យើងកុំខ្លាចការលំបាកនិងការឈឺចាប់ដែលជាល្បោយនៃជីវិត
ស៊ូបន្តទៀតណាបងប្អូនគ្រប់គ្នាអ្នកធ្វើវាបាន»។យ៉ាងណាក្ដី
រូបភាពដ៏សង្ហារបស់ម្ចាស់បទ «ថ្ងៃឯកា» រូបនេះ ទទួលបានការកោតសរសើរយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់អ្នកលេងបណ្ដាញសង្គម ក្នុងនោះក៏មានការចូលខមិនបញ្ចេញមតិបង្ហាញ
ជំហរគាំទ្រសមត្ថភាព និងជំរុញទំនុកចិត្តបន្ថែមថា៖ «និយាយត្រូវណាស់បង ស្រឡាញ់អាយដលណាស់គាំទ្រជានិច្ច»៕
សូមទស្សនារូបភាពខាងក្រោម