លើកទី ១ ដែលឃើញថៅកែពេជ្រ ទ្រី ដាណា បង្ហាញការឈឺចាប់ យំសស្រាក់ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបងស្រីរបស់ខ្លួនត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី ១៣ វិច្ឆិកា ២០២០ កន្លងទៅនេះ អ្នកនាងទ្រី ដាណា ដែលជាគូភាគីទំនាស់បានបង្ហោះសារមួយទាំងឈឺចាប់ថា៖ «ការឈឺចាប់ដែលគ្មានអ្នកយល់ និង រងភាពអយុត្តិធម៌កន្លងមក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការច្រណែន ឈ្នានីស វាត្រូវដល់ពេលហើយ អរគុណសន្តិភាព»។បន្ថែមពីលើនេះ នៅពេលយប់ថ្ងៃដដែល អ្នកនាង ទ្រី ដាណា បានឡាយវីដេអូផ្ទាល់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនផ្ទាល់ ដោយរៀបរាប់ពីការឈឺចាប់មួយចំនួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុននឹងឈានទៅដល់ការប្ដឹងបងស្រីបង្កើតរបស់ខ្លួន ដោយមានមហាជនតាមដានមើលរហូតដល់ជិត ១០ ម៉ឺននាក់ឯណោះ។អ្វីដែលចាប់អារម្មណ៍ វីដេអូមួយ ដែលអ្នកនាងយកទៅបង្ហោះលើគណនីតិកតុក របស់អ្នកនាងមួយទៀត ដោយកាត់ត្រង់កន្លែងដែលអ្នកនាងយំទាំងឈឺចាប់ និង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រៀបរាប់ថា ៖ «មានរឿងអីម៉េចមិននិយាយគ្នាទៅ ចាំបាច់បរិហារកេរ្ដិ៍គ្នាលើប្រព័ន្ធហ្វេសប៊ុក ឱ្យគេដឹង ឱ្យគេយល់ច្រលំលើខ្ញុំ សួរថាខ្ញុំខុសអី? មានការអ្វីម៉េចក៏មិននិយាយជាមួយអ្នកខ្ញុំ ជេរខ្ញុំទៅ វាយខ្ញុំដល់ផ្ទះ ខ្ញុំទទួល ចង់ជាន់ពន្លិចខ្ញុំ ទាំងខ្ញុំខំកសាងកេរ្ដិ៍ឈ្មោះខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងពីដើម ខ្ញុំរកស៊ីតាំងពីបាតដៃទទេ ខ្ញុំសាងល្អ មិនមែនទើបតែបងប្អូន ឃើញខ្ញុំក្នុងប្រព័ន្ធអនឡាញទេ គាត់ដែលជាបងស្រីខ្ញុំ គាត់ស្គាល់ខ្ញុំច្បាស់ណាស់ ចុះហេតុអ្វី បានគាត់ធ្វើបែបហ្នឹង?»។គួរឱ្យដឹងថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្ដែយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមានការយល់ព្រមពីលោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ហម ម៉េងសែ ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលបានប្រគល់អ្នកនាង ទ្រី សុផានិត ទៅឲ្យក្រុមគ្រួសារវិញ ដើម្បីពិនិត្យព្យាបាលជំងឺរហូតជាសះស្បើយ ទើបបន្ដនីតិវិធី ក្រោយអ្នកនាង ទ្រី សុផានិត ដួលសន្លប់ពេលបញ្ជូនដល់ក្លោងទ្វារសាលាដំបូងរាជធានីភ្នំពេញ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment