ខេត្តកណ្តាល៖ ប្រិយមិត្តនៅចាំទេ ស្ត្រីជាប្រពន្ធដើមម្នាក់ ដែលដឹកដៃកូនទៅអុកឡុកពិធីមង្គលការប្តីជាមួយនឹងប្រពន្ធក្រោយ កាលពីដើមឆ្នាំ២០២០ បង្កការភ្ញាក់ផ្អើលពេញផ្ទៃប្រទេសនោះ។
ពេលនេះ នាងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈនាងកំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ តាមបណ្តឹងរបស់នារីជាប្រពន្ធថ្មីប្តី។
ក្រោយចាប់ខ្លួនបានប៉ុន្មានម៉ោង នៅរសៀលថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២០នេះ ត្រូវបានតុលាកាឱ្យកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលចាប់ខ្លួននោះ បានត្រូវលោកជួន វណ្ណៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល សម្រេចមិនឃុំខ្លួន និងបានដោះលែងឲ្យមានសេរីភាពវិញ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ស្រីរងគ្រោះឈ្មោះហុក ស្រីណុច អាយុ២៦ឆ្នាំ កូនប្រុសម្នាក់អាយុ៥ឆ្នាំ មានទីលំនៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកាខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។
សូមរំឮកថា៖ ស្ត្រីដែលដឹកដៃកូនទៅ ទាមទាប្តីយកមករួមរស់ ជាមួយគ្នានឹងសង្ឃឹមថា បានមកមេីលថែកូន តែមក ដល់ពេលនេះក្មេងតូចនោះ ត្រូវកំព្រារងា ឥតមេបា តែម្តងខណៈម្តាយ(ប្រពន្ធដេីម)ត្រូវកម្លាំង កងរាជអាវុធហត្ថខេត្ត កណ្តាលចុះអនុវត្តន៍ដីកា ចាប់ខ្លួន កាលព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគ្រា ដែលស្ត្រីរូបនោះ កំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយ កន្លែងស្ថិតក្នុងភូមិរកា ខ្ពស់ សង្កាត់រកា ខ្ពស់ ក្រុងតាខ្មៅ ដេីម្បីបានប្រាក់ ចិញ្ចឹមកូន និងដោះបំណុលគេ ។
បើក៩តាមសមត្ថកិច្ចបាន បង្ហើបថា៖ ដេីមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ៣៥ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការ ជាមួយឈ្មោះលី ច្រាយ ២៩ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើម របស់ជ នត្រូវចោទ៕