លោកឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំថា “…រឿងគ្រួសារ​ផ្ទាល់​របស់​ខ្លួន​ កុំឡាយ​វីដេអូ​នាំ​រំខាន​ដល់ជាតិ​ និង​ប្រជាពលរដ្ឋ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប៉ុន្មាននាទីមុននេះ លោកឧកញ៉ាម៉ុង ឫទ្ធី បានបង្ហោះសារមួយ អមជាមួយរូបថតបីសន្លឹក ដែលមានន័យអប់រំដល់ក្មេងៗដែលជាកូនរបស់បុគ្គលិកដែលកំពុងបម្រើការក្នុងក្រុមហ៊ុន ក៏ដូចជាសារដាស់តឿនដល់អ្នកនិយមលេងហ្វេកប៊ុកមួយចំនួន ថា រឿងក្រុមគ្រួសាររបស់ខ្លួនឯង សូមកុំឡាយវីដេអូរំខានដល់ជាតិ និងប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា ម៉ិង ឫទ្ធី បានបង្ហោះសារនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិការ ឆ្នាំ២០២០ ដែលមានខ្លឹមថា “តាមាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​នៅពេល​ដែល​ចៅៗធំដឹងក្តី​ឡើង​ ចៅៗពិតជា​ដឹង​យ៉ាង​ច្បាស់​ណាស់ថា​ តាម៉ុង​ ឫទ្ធី​ ហ្នឹង​ហើយ​ដែលជា​អ្នក​បាន​ជួយសាងសង់​លំនៅឋានឲ្យម្តាយ​ឪពុក​ រួមជា​មួយ​ចៅៗ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ បុគ្គលិក​ កម្មករ​រាប់រយ​គ្រួសារ ​ព្រមទាំង​រកការងារ​ឲ្យ​បានធ្វើ​គ្រប់​ៗគ្នា​ថែមទៀតផង”។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា លោកតាមិនចង់​ឲ្យ​ចៅៗ​មកសងគុណតា ​ក្រៅតែពីចង់ឲ្យ​ចៅៗ​ ក្លាយជា​កូន​ល្អ​ពលរដ្ឋ​ល្អ​ គោរព​តាម​ច្បាប់​របស់​រដ្ឋ​ រឿងគ្រួសារ​ផ្ទាល់​របស់​ខ្លួន​ កុំឡាយ​វីដេអូ​នាំ​រំខាន​ដល់ជាតិ​ និង​ប្រជាពលរដ្ឋ​ ចៅៗ​ត្រូវ​តែចេះ​ជួយ​ដល់ជាតិ​និង​ប្រជាពលរដ្ឋ​ នៅពេលដែល​ជាតិ​និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​ទុក្ខកង្វល់​ម្តងម្កាល​ តែបើគ្មាន​លទ្ធភាព​ជួយទេ ​សុំចៅ​កុំរំខាន​ដល់​ជាតិ​ និង​ប្រជាពលរដ្ឋ​ទៅបានហើយ​ “។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្ហោះសាររបស់លោកឧកញ៉ា ម៉ុង ឫទ្ធី នៅពេលនេះ ហាក់ដូចសារដាស់តឿនដល់ប្រជាពលរដ្ឋទូទៅផងដែរ ដែលនិយមលេងហ្វេសប៊ុក សូមមេត្តាកុំយករឿងគ្រួសាររបស់ខ្លួនទៅឡាយវីដេអូហែកហួរគ្នា ដែលជារឿងមួយរំខានដល់ជាតិ និងប្រជាពលរដ្ឋទូទៅផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា កន្លងមក មហាជនជាច្រើនបានសង្កេតឃើញថា មានមនុស្សមួយចំនួនបានធ្វើការឡាយវីដេអូជេរបញ្ចោរ ហែកហួរគ្នាតាមបណ្តាញហ្វេសប៊ុក រហូតមានការប្តឹងផ្តល់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គ្នាឡើងតុលាការទៀតផង។ តាមការឡាយវីដេអូបែបនេះ គេឃើញមានអ្នកចូលទៅទស្សនារាប់រយ K ហើយបញ្ចេញមតិគាំទ្រ រិះគន់ មិនសំចៃមាត់៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment