ភ្នំពេញ៖ អ្នកលក់ឡេតាមអនឡាញឈ្មោះ ទ្រី សុផានិត ដែលបានដួលសន្លប់នៅខាងមុខតុលាការកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ខណៈសមត្ថចាប់ខ្លួនបញ្ជូនទៅតុលាការនោះ ពេលនេះតុលាការសម្រេចប្រគល់ទៅឱ្យទៅក្រុមគ្រួសារព្យាបាលជំងឺនៅផ្ទះមួយគ្រាសិនរង់
ចាំធូរស្រាលពីជំងឺទើបបន្តនីតិវិធី។ នេះបើយោងតាមកំណត់ហេតុរបស់នគរបាល។ក្នុងកំណត់ហេតុបានឱ្យដឹងថា ក្រោមហេតុផលស្ថានជំងឺមិនទាន់ស្រាកស្រាន្ត សមត្ថកិច្ចបានសម្រេច ប្រគល់អ្នកស្រី ទ្រី សុផានិត (បងស្រីបង្កើត ទ្រី ដាណា) ប្រគល់ជូនក្រុម
គ្រួសារគាត់វិញ យកទៅមើលថែមួយគ្រា ដល់ពេលធូរស្រាលហើយទើបសមត្ថកិច្ច នឹងបន្តអនុវត្តតាមនីតិវិធីបន្តទៀត។សូមរម្លឹកថា ឈ្មោះ ទ្រី សុផានិត បានរងបណ្តឹងពីប្អូនស្រីបង្កើតរបស់ខ្លួនឯង គឺលោកស្រី ទ្រី ដាណា។ ឈ្មោះ ទ្រី សុផានិត ត្រូវបានកម្លាំង
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានស្ទាក់ចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ពីបទ «បរិហារកេ រ្តិ៍ជាសាធារណៈ, ញុះញ ង់ឱ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពី
នាំ២០១៨ រហូតដល់ឆ្នាំ២០២០»៕ ក្រោយដល់មន្ទីពេទ្យនេះបើយោងតាមផេករបស់ Siv mey Online Shop បងស្រីបានបង្ហោះសារថា ប្អូនមកមើលសោរហូតប្អូនឈឺតែប្អូនដើរបាន តែសោឈឺដើរអត់បានគេងនៅគ្រែរហូតលើសពីអាណិតណាស់សោ
សោមានដឹងអត់ថាកូនៗសោកនៅចាំសោនៅផ្ទះណាសោណា….ចង់មកជួបសោពេលសោដឹងខ្លួនណាស់តែមិនបានមកទាន់សោដឹងខ្លួនសោះ សង្ឃឹមស្អែកមកមើលចំពេលសោដឹងផងចុះ
សូមទស្សនារូបភាពខាងក្រោម