ភ្នំពេញ៖ តារាចម្រៀង និងពិធីការិនីកំពុងមានសន្ទុះខ្លាំងក្នុងសង្គមសិល្បៈ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានឈ្មោះល្បីល្បាញ និងលេចធ្លោខ្លាំងតែម្ដងក្នុងពេលបច្ចុប្បន្ននេះ។
ដោយនាងជាតារាស្រីមួយរូប តែងតែធ្វើឲ្យទស្សនិកជនជាច្រើននាក់ បានសើចសប្បាយជាមួយនាង តាមរយៈកាយវិការ និងពាក្យសម្ដីកំប្លុកកំប្លែងជាដើម។
ម្យ៉ងវិញទៀត ក្រៅពីមានសមត្ថភាព និងទេពកោសល្យហើយតារាស្រីពូកែវោហារស័ព្ទរូបនេះ កាន់តែមានរូបសម្ផស្ស ស្រស់សោភាប្លែកជាមុន ជាពិសេស រាល់ពេលតារារូបនេះ រៀបចំខ្លួនម្ដងៗឃើញថា ស្រស់ស្អាត និងលេចធ្លោខ្លាំងយ៉ាងណាមិញ
ទស្សនិកជន និងអ្នកគាំទ្រតារាស្រីពូកែវោហាស័ព្ទចាក់ទឹកមិនលិចរូបនេះធ្លាប់តែឃើញស្នាមញញឹម និងការសប្បាយរបស់នាង តែបើក្រឡេកទៅដឹងអារម្មណ៍ពិតចេញពីមាត់កញ្ញា សុភ័ក្រ កុសុម៉ា ស្ដាប់ហើយស្ទើរតែមិនចង់ជឿថា តារារូបនេះ ក៏ធ្លាប់បានគិតខ្លីកន្លងមកផងដែរ។
ដោយសម្ដីនាងបានប្រាប់យ៉ាងច្បាស់ពីអារម្មណ៍ខ្លួនឯងបែបនេះថា៖ពេលខ្លះខ្ញុំគិតច្រើន ខ្ញុំ Stress មែនទែន ពេលខ្លះអាចនឹងចង់សា្ លប់ម្ដងៗ ប៉ុន្តែកម្លាំងចិត្តគឺ បានមកពីគ្រួសារ និងម៉ាក់តែម្ដង។
ដូច្នេះ ខ្ញុំគិតថា ខ្ញុំអត់គិតខ្លីទៀតទេ ហើយថ្ងៃមួយ ខ្ញុំបានជួបព្រះតេជគុណស្រោចទឹក ហើយលោកបានមើលខ្ញុំថា ខ្ញុំរាល់ថ្ងៃចង់តែស្លា ប់ទេ ពេលខ្លះអ្នកឯងនៅពីមុខគេសប្បាយ តែក្រៅពីនោះនាងនឹងយំ។ ក្នុងពេលនោះដែរ ព្រះតេជគុណ សុំឲ្យខ្ញុំរំដោះគ្រោះចេញផងដែរ។
សូមទស្សនាវីដេអូខាងក្រោមនេះ