តោះជួយចែករំលែកម្នាក់មួយផងណា!!! ចែ ដាណា ប្រកាសស្វែករកក្មេងកំសត់ពីរនាក់នេះលឺថារៀនពូកែតែមិនសូវបានរៀនរវល់រកលុយជូនគ្រួសារព្រោះតែ….ភ្នំពេញ៖អ្នកលេងបណ្ដាញសង្គមជាច្រើន បានលាន់មាត់សរសើរចំពោះទឹកចិត្តសប្បុរសធម៌របស់នារីរូបស្រស់ម្នាក់ ដែលមានឈ្មោះ លើបណ្ដាញសង្គម Facebook ថា ទ្រី ដាណា តាមពិត នាងគឺជា
កូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយស្វែងរក
ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវ
សកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ឃើញក្មេងពីរនាក់ដើរលក់មាន់យ៉ាងកំសត់ពេកក៏៏បានបង្ហោះប្រកាសស្វែងរកថា៖« អាណិតណាស់
លោកអើយ😢😢 យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ
🙏ខ្ញុំឃើញគេ Comment ថាក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់😢😢😢 »៕
សូមទស្សនារូបភាពខាងក្រោម