លោក ឧកញ៉ា ប៊ុន រតនា ថាការផុសរឿងអវិជ្ជមានក្នុងគ្រួសារលើហ្វេសប៊ុកជាក្តីអាម៉ាស់ និង ជាគំរូមិនល្អ ។ រយៈពេលប្រមាណជាងមួយឆ្នាំហើយ ដែលអតីតអ្នកដឹកនាំសម្ដែងល្បី ឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែង លី ឈី បានរៀបការជាមួយគ្នាកាលពីខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ហើយបច្ចុប្បន្នស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃកូនស្រី
ម្នាក់ផងដែរ ។ក្រោយពីរៀបការរួចហើយនោះ អតីតតារាស្រី លី ឈី ត្រូវបានមហាជនអ្នកគាំទ្រ និង មិត្តសិល្បសរសើរមិនដាច់
មាត់ក្រោយពីរៀបការរួច បានប្តូរងារជាជំទាវភ្លាមៗ ព្រមទាំងរស់នៅដោយមានសុភមង្គលក្រោមការមើលថែ ផ្តល់ក្តីស្រឡាញ់ពី
ស្វាមីផងនោះ ។ថ្មីៗនេះស្រាប់តែ ឧកញ៉ា ប៊ុន រតនា បានទម្លាយការពិតពីរឿងរ៉ាវក្នុងគ្រួសាររបស់លោកថា ក៏ធ្លាប់
មានភាពមិនចុះសម្រុងនឹងគ្នាដែរ ប៉ុន្តែលោក និង ភរិយា មិនដែលផុសឲ្យអ្នកផ្សេងដឹងនោះទេ ព្រោះហេតុផលមួយចំនួន ។លោកឧកញ៉ា ប៊ុន រតនា បានរៀបរាប់ថា « គ្រួសារនេះ ឃើញផុសតែស្នាមញញឹម តើធ្លាប់កើតទុក្ខទេ ? ធ្លាប់មិនចុះសម្រុងទេ ? បើប្រាប់ថាអត់ក៏មិនជឿរដែរ ! បើធ្លាប់ ចុះហេតុអ្វីមិនផុស ?
អត់ផុសទេ ព្រោះខ្លាចបងប្អូនឃើញហើយពិបាកចិត្ត និយាយលេងទេ ។ ការពិតរឿងអវិជ្ជមានគ្រួសារ គឺជារឿងកិត្តិយស បើអត់បានគួរតែកុំផុសអី ផុសទៅក៏អត់ចំនេញដែរ មានតែក្តីអាម៉ាស់ និង ការពេបជ្រាយប៉ុណ្ណោះ ! ណាមួយរូបភាពអវិជ្ជមាន មិនគួរបង្ហាញលើបណ្តាញសង្គមទេ ព្រោះវាជាគំរូមិនល្អដល់ក្មេងជំនាន់ក្រោយ » ៕
សូមទស្សនារូបភាពខាងក្រោម