បុរសមហាសំណាង ក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីដុំអាចម៍ផ្កាយតម្លៃជិត ២លានដុល្លារធ្លាក់ចំដំបូលផ្ទះ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឥណ្ឌូណេស៊ី៖ អ្នកធ្វើមឈូសវ័យ៣៣ឆ្នាំម្នាក់ ឈ្មោះ Josua Hutagalung បានក្លាយជាសេដ្ឋីមួយពព្រិចភ្នែក បន្ទាប់ពីអាចម៍ផ្កាយមួយដុំ បានធ្លាក់មកចំដំបូលផ្ទះរបស់គាត់ ដែលស្ថិតនៅស្រុក Kolang ខេត្ដសូម៉ាត្រាខាងជើង ខណៈពេលគាត់កំពុងធ្វើការនៅក្បែរនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុំអាចម៍ផ្កាយប្រភេទដ៏កម្រនេះ មានទម្ងន់២.១គីឡូក្រាម ត្រូវបានគេប៉ាន់ស្មានថាមានអាយុកាល ៤,៥០០លានឆ្នាំ និងមានតម្លៃប្រហែល១.៨៥លានដុល្លារអាមេរិក ឬ ៩៥៧ដុល្លារអាមេរិកក្នុងមួយក្រាម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Josua បានជីកយកអាចម៍ផ្កាយ បន្ទាប់ពីវាធ្លាក់ទម្លុះដំបូលសង្ក័សី និងបន្ដកប់ទៅក្នុងជម្រៅដី១៥សង់ទីម៉ែត្រ។ ហើយដុំអាចម៍ផ្កាយនៅតែមានកម្ដៅ និងមានស្នាមបែកខ្លះៗ នៅពេលលោកបានប៉ះវា។ ទន្ទឹមនឹងនេះដែរ លោកបានរៀបរាប់យ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សំឡេងដ៏ខ្លាំងមួយ បានធ្វើឲ្យផ្នែកខ្លះនៃផ្ទះរបស់ខ្ញុំរង្គើ។ បន្ទាប់មក ខ្ញុំបានរកមើលហើយឃើញថ្មមួយដុំ ខណៈដំបូលផ្ទះរបស់ខ្ញុំដែលប្រក់សង្ក័សីក៏បានធ្លុះផងដែរ។ ខ្ញុំសង្ស័យថា ដុំនោះពិតជាវត្ថុធ្លាក់ពីលើមេឃ ដែលមនុស្សជាច្រើនហៅថាអាចម៍ផ្កាយ ហើយវាមិនអាចទៅរួចទេ ដែលមាននរណាម្នាក់បោះវាចោល ឬទម្លាក់វាពីលើមក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា សូម្បីតែផ្ទះអ្នកជិតខាងដែលនៅក្បែរៗនោះ ក៏រង្គើដែរ ហើយពួកគេក៏បានមកដល់ផ្ទះរបស់លោក ដើម្បីសុំមើលវត្ថុដ៏កម្រនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងដែរថា ជាធម្មតាអាចម៍ផ្កាយដែលមានតម្លៃថោកបំផុត គឺចាប់ពី ០.៥០ ដល់ទៅ ៥ដុល្លារអាមេរិកក្នុងមួយក្រាម និងថ្លៃបំផុតវិញអាចលក់បានតម្លៃរហូតដល់ ១,០០០ដុល្លារអាមេរិកក្នុងមួយក្រាមឯណោះ៕ សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Related posts

Leave a Comment