ទប់ទឹកភ្នែកមិនជាប់ទេ នេះគឺជាសារចុងក្រោយ ដែលអូនទុកជូនបង​ មុនពេលអូនចាកចេញពីបងទៅ ពេលបងអានទៅកាន់តែនឹក កាន់តែអាល័យអូន ប្រពន្ធសម្លាញ់ចិត្តបង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថា មានបងប្អូនជាច្រើន ប្រាកដជានៅចាំបាន ចំពោះរឿងរ៉ាវ ប្អូនស្រីម្នាក់ មានឈ្មោះ សុខណាត ដារ៉ាស៊ីណា មានអាយុ២៥ឆ្នាំ បានទទួលមរណ ភាព ទាំងវ័យក្មេង ដោយសារតែជំងឺបេះដូងរបស់នាង។ បន្ទាប់ពីទទួលមរណ ភាព ធ្វើឲ្យស្វាមីរបស់អ្នកនាង ពិតជាក្តុកក្តួលជាខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អារម្មណ៍ពេលបាត់បង់មនុស្សជាទីស្រលាញ់ ពិតជាពិបាកទទួលយកណាស់។ ក្តីសុខពេលដែលយើងរស់នៅជាមួយគ្នា បានធ្វើឲ្យបុរសជាប្តី នៅតែនឹកឃើញអនុស្សាវរីយ៍ជាច្រើន ដែលធ្លាប់បានសាងកន្លងមក។ ស្នាមញញឹមដែលអូនតែងតែផ្តល់ឲ្យបង ការស្រលាញ់ ការមើលថែ និងការយកចិត្តទុកដាក់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសជាស្វាមី តែងតែបង្ហោះសារ និងរូបភាពអនុស្សាវរីយ៍ លើបណ្តាញសង្គមហ្វេសប៊ុក រៀបរាប់ពីក្តីឈឺចាប់ ឥតគណនា ចំពោះការចាកចេញ របស់ប្រពន្ធសំលាញ់ជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ ។ Sothon Huot គឺជាស្វាមីដ៏ល្អម្នាក់ គាត់ពិតជាស្រលាញ់ភរិយារបស់គាត់ខ្លាំងណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានឃើញសារមួយដែលភរិយារបស់លោកបានសរសេរ​។ លោកបានប្រាប់ថា “Note ចុងក្រោយរបស់អូន បងបើកទូរស័ព្ទអូនមកក៏ឃើញ….យកអូនទៅគឺស្មើនឹងយកក្តីសុខដែលបងមានទៅជាមួយចឹង គ្រប់យ៉ាងក្នុងលោកនេះនេះពិតជាហួសហេតុពេកហើយ ប្រពន្ធជាទីស្រឡាញ់ Soknath Darasina”។ នៅក្នុងសារភរិយារបស់លោក បានរៀបរាប់ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“បងសម្លាញ់អូនអរគុណគ្រប់យ៉ាង ដែលបងបំពេញតួរនាទីជាប្តីល្អ មិនដែលចិនណាយ បងល្អហួសពីអ្វីដែលមនុស្សស្រីប្រាថ្នាហើយ បងល្អពេកហើយសម្រាប់អូនដែលជាមនុស្សធម្មតាម្នាក់ បងធ្វើគ្រប់យ៉ាង បងតែងតែលះបង់ក្តីសុខរបស់បង គ្រប់យ៉ាងដើម្បីតែនារីម្នាក់នេះ អូនពេលខ្លះចង់ពិបាកចិត្តវិញ អូននិយាយមែន បងអាចដឹងពីទុក្ខធុរៈអូនគ្រប់យ៉ាង បងតែងតែស្តាប់អូន ធ្វើតាមអូនស្ទើរតែគ្រប់ការស្នើសុំ អូនពិតជាអរគុណខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែលមិនដែលនឹកស្មានថាបានជួបបុរសបែបនេះទេ បើអូនមិនបានជួបបងទេ អូនប្រហែលមិនខុសពីនារីដទៃទេ ដែលគិតថាលើលោកនេះគ្មានមនុស្សប្រុសល្អ ឬ ស្មោះឡើយ តែអ្វីដែលអូនបានជួបនោះវាល្អអស្ចារ្យពេកទាំងស្អាត សង្ហារ ដូចតារា ទាំងជាប្តីដ៏សែនល្អ កម្របានជួប អូនសង្ស័យអូនបានសាងបុណ្យអ្វីមួយពីជាតិមុនហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទើបជាតិនេះមានវាសនាល្អបែបនេះ មិនត្រឹមតែប៉ុណ្ណោះគឺបងជាគ្រួសារក្នុងស្ថានភាពដែលមានជីវិតល្អផងដែរ។ សរុបមកអូនសំណាងខ្លាំងណាស់ អូនសរសេរគ្រប់ពាក្យទាំងអស់នេះសុទ្ធតែជាពាក្យក្នុងចិត្ត ។ អូនអរគុណ អូនស្រលាញ់បងខ្លាំងបំផុតមនុស្សល្អ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment