ភ្នំបាយ៉ង់កោ មានលក្ខណៈពិសេស ៤ យ៉ាងស្មានមិនដល់ ទាក់ទាញខ្លាំង គួរឱ្យចង់ទៅឃើញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំបាយ៉ង់កោ​ និង ប្រាសាទបាយ៉ង់កោ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និង មានចម្ងាយ ៤៣ គីឡូម៉ែត្រ ខាងត្បូងខេត្តតាកែវ ។ នៅលើភ្នំបាយ៉ង់កោកម្ពស់ ៣១៣ ម៉ែត្រ មានប្រាសាទមួយបានស្ថាបនាឡើង មានជណ្តើរ ចំនួនបី សង់ឡើងនៅសតវត្សរ៍ទី ៧ គ្រិស្តសករាជ ៦១៥ ដល់ ៦៣៥ ដោយព្រះបាទភវវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និង ថ្មស្រទាប់ មានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ កម្ពស់ ១២ ម៉ែត្រ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីប្រាសាទបុរាណបាយ៉ង់កោដែលមានតម្លៃប្រវត្តិសាស្ត្រ និង វប្បធម៌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការសិក្សារៀនសូត្រ ភ្នំបាយ៉ង់កោមានតម្លៃជាច្រើនទៀតរួមមានដូចជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១.មានតម្លៃជីវ:ចម្រុះ មានប្រភេទសត្វ និង រុក្ខជាតិអាចមានតម្លៃអភិរក្ស និង វិទ្យាសាស្ត្រ ដែលមិនទាន់ដឹងជាច្រើនសម្រាប់ការស្រាវជ្រាវបន្ថែម ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម ២ ដុំនៅចំលើកំពូលភ្នំ មានសម្រស់ស្រស់ស្អាតខ្លាំងសម្រាប់រូប ឬ ថតភាពយន្តនានា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ជាកន្លែងកម្សាន្ត និង លម្ហែអារម្មណ៍ ជាមួយទេសភាពដ៏ស្រស់បំព្រង ដែលអាចគយគន់ទេសភាពព្រៃភ្នំ និង ស្រូបយកខ្យល់អាកាសធម្មជាតិដ៏បរិសុទ្ធពិតៗ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤. ជាតំបន់ដែលមានប្រាសាទបុរាណ ៤ ផ្សេងទៀត ក្រៅពីប្រាសាទបាយ៉ង់កោ គឺប្រាសាទកាណាងនៅខាងលិច ប្រាសាទកាណាងខាងកើត ប្រាសាទកំពូលកាណង់ ជាពិសេសគឺប្រាសាទព្រះគោ-ព្រះកែវ ដែលមានបង្កប់សិលាចារឹកនៅនឹងជញ្ជាំងថែមទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា តម្លៃជាច្រើនដែលភ្នំបាយ៉ង់កោបានបង្កប់ទុកមកនេះត្រូវអភិរក្សបានយ៉ាងល្អ ថើម្បីឱ្យបាននៅស្ថិតស្ថេរគង់វង្ស សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ តាមរយៈការរៀបចំបង្កើតទៅជាតំបន់ការពារ គឺ តំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌និងធម្មជាតិបាយ៉ង់កោផ្ទាល់តែម្តង ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment