នៅសុខៗ គឹម លីហ្សា ប្រកាសធុញនឹងជីវិតគូ ដល់ថ្នាក់ទម្លាយអារម្មណ៍កម្សត់មួយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញស្រីស្អាត គឹម លីហ្សា តែងបញ្ចេញអារម្មណ៍ប្លែកៗតាមរយៈ ការបង្ហោះសារនៅតាមបណ្តាញសង្គមពីជីវិតគូមិនសមប្រកប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីត្រលប់មកចាប់ជំនួញតាមអនឡាញនៅក្នុងស្រុកតែមួយរយៈខ្លីសោះអតីតតារាសម្តែង គឹម លីហ្សា ទទួលជោគជ័យជាខ្លាំងរហូតដល់នាងមានគម្រោងចង់បើកហាងពេជ្រថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែលប្លែកមួយរយៈចុងក្រោយនេះ គឹម លីហ្សា តែងបង្ហាញសារប្លែកៗដែលធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមាន ការចាប់អារម្មណ៍ជាខ្លាំង ខណៈដែលរូបនាងផ្ទាល់បានលើកឡើងថា «២០២១ ចង់លែង ប្តី ចោល ព្រោះធុញនឹងជីវិតគូ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ហត់នឿយនឹងធ្វេីអ្វីៗសម្រាប់ តែភ្នែកគេ តែខ្លួនឯងអត់ដែលរស់នៅ ដេីម្បីខ្លួនឯងសោះ មានឱកាសចង់ធ្វេីអ្វីៗតាមបេះដូងខ្លួនឯងម្តង បំពេញក្តីសុខខ្លួនឯងម្តង មិនមែន លុយអាចទិញក្តីសុខបានទាំងអស់ទេ ហេីយអ្វីដែលមាននៅពេលនេះក៏មិនមែនអ្វីដែល ខ្ញុំចង់បាន នោះដែរ។»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងនេះក្តី គេមិនទាន់ដឹងថា តើ គឹម លីហ្សា មានបញ្ហាអ្វីនៅក្នុងគ្រួសារធ្ងន់ធ្ងរទើបនាង ដាច់ចិត្តបង្ហាញអារម្មណ៍ជាចំហបែនេះនៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឱ្យដឹងថា គឹម លីហ្សា បានបញ្ចប់អាជីពសិល្បៈ ក្រោយពីនាងបានរៀបការ និង បានចាកចេញទៅរស់នៅជាមួយស្វាមី នៅឯប្រទេសអូស្ត្រាលី តែក្រោយមកនាងក៏បានត្រលប់មកស្រុកកំណើតវិញ ដោយនាំទាំងស្វាមី ព្រមទាំងកូនៗ មកជាមួយផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន គឹម លីហ្សា នាងកំពុងជាប់រវល់នឹងការមើលការខុសត្រូវក្នុងមុខជំនួញអនឡាញ និង បំពេញតួនាទីជាម្តាយដ៏ល្អសម្រាប់កូនៗទាំងពីរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment